រដ្ឋមន្ត្រីរៀបចំដែនដី បញ្ជាឱ្យកំទេចសំណង់ខុសច្បាប់ នៅមាត់សមុទ្ទ


Sea Control 07 06 16 2 copy

     រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យវាយកំទេចសំណង់ណា ដែលសាងសង់រំលោភឆ្នេរសមុទ្រ ។

     ប្រសាសន៍ដាក់បញ្ជានេះ បានធ្វើកាលពីថ្ងៃទី៥ ខែមិថុនា គ្រាដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំក្រុមការងារ រួមមានតំណាងក្រសួងបរិស្ថាន… តំណាងក្រសួងទេសចរណ៍… អភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលច្រកឆ្នេរសមុទ្រ ដែលនឹងត្រូវសាងសង់នាពេលឆាប់ៗខាងមុខនេះ រួមមានឆ្នេរអូរឈើទាល… ឆ្នេរឯករាជ្យ… ឆ្នេរអូរត្រេះ និងឆ្នេរផ្សេងៗ មួយចំនួនទៀត ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កែសម្រួលសំណង់រឹងមាំ និងក្យូសនានាណាដែលបានសង់រំលោភ ឬសង់គៀកនឹងមាត់សមុទ្រពេក ដើម្បីឱ្យប្រជាពលរដ្ឋបានចូលលេងកំសាន្ត ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រុញឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពន្លឿនការកំណត់ទីតាំងច្រកនីមួយៗ និងពន្លឿនការចេញប្លង់គោលសម្រាប់ឆ្នេរ និងក្យូសគំរូ ដើម្បីឱ្យអាជីវករជ្រើសរើស និងសាងសង់តាមគំរូ ដែលគណៈកម្មការបានកំណត់ ។

Sea Control 07 06 16 3 copy

Sea Control 07 06 16 4 copy

Sea Control 07 06 16 5 copy