ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ

28985

កំពង់ស្ពឺ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទីព្រឹក លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ ដែលប្រារព្ឋធ្វើឡើងនៅបណ្ណាល័យកំពង់ស្ពឺ ៕

នៅក្នុងពិធី ប្រកាសកាន់មុខតំណែងនេះ ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “ស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានលើកកំពស់ស្ត្រី ដោយអោយកាន់តំណែងធំៗ នៅក្នុងរដ្ឋាភិបាលផងដែរ ។ នៅពេលនេះនារី មិនត្រូវបានមើលស្រាលទៀតទេ នារីគឺជាកម្លាំងទ្រទ្រង់សង្គមមួយ ដែលមិនអាចខ្វះបាន ព្រោះការចូលរួម វិភាគទានប្រាជ្ញាស្មារតី ក៏ដូចជាកាយសម្បទាផ្សេងៗទៀត នៅក្នុងសង្គមផងដែរ”។

លោកបានបន្តថា “នារីបានដើរឆ្ងាយ ចេញអំពីប្រពៃណីបុរាណ ជាយូរមកហើយ និងបានចូលរួម ក្នុងសកម្មភាពសង្គម ដែលនេះពិតជាធ្វើឲ្យសង្គមជាតិ របស់យើង មានមោទនភាព ហើយសង្គមជាតិរបស់យើង ទទួលស្គាល់យ៉ាងពិតប្រាកដថា នារីគឺជាកម្លាំងដ៏ធំមួយ នៅក្នុងសង្គម ចូលរួមនៅក្នុងកិច្ចការនយោបាយ កិច្ចការផលិតកម្ម” ។
លោកបន្តទៀតថា “មកដល់ពេលនេះទាំងរាជរដ្ឋាភិបាល ក៏ដូចជាបណ្តាគណបក្សនយោបាយនានា តែងតែមានគោលនយោបាយ លើកស្ទួយនារីផងដែរ” ។

លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានសម្តែងការគាំទ្រ ចំពោះលោកស្រី ចន យឿន ជាប្រធានមន្ទីរកិច្ចការនារីថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការដឹកនាំ ជាពិសេសត្រូវមាន ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ។

Monday 11 Roch , Pholkun ,Nopsak 2561
12 March 2018
——————————————
HE. Ing Kanthapavi, Minister of Women’s Affairs accompanied by HE. Vy Samnang, Provincial Governor of Kompong Speu province and HE. Yem Sokhorn, Head of Provincial Council presided over the appointment ceremony, Director of Kompong Speu Women’s Affairs, held at Kompong Speu librabry.

Speaking at the ceremony, HE. Vy Samnang, Governor of Kampong Speu province, said that “Woman is a backbone of the national society, under the leadership of Samdech Techo HUN SEN has promoted women by leading high positions in the government.” At this time, women are not being looked down anymore; women are an indispensable social support in political affair and productive transaction.

“Women have walked away from ancient traditions and joined social activities, which really makes our society proud and our nation recognizes that women are a major force in society, engaging in political affiars and productive transaction,”

He said ” So far, both the government and the political parties have always promoted women’s policy,”.

Her Excellency HE. Ing Kantha Phavi, Minister of Women’s Affairs also expressed her support to Ms. John Yeun, Director of the New Women’s Affairs Department, who was particularly concerned with the need for solidarity and internal unity.

 28988

 28990

 28987

 28981

 28984

 28986

 28982

 28989

 28983