គម្រោងសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង

29020

គម្រោងសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង មានទីតាំងស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានដំណើរការអនុវត្ត នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ ។ ពិធីបើកការដ្ឋាននេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង គឺក្នុងគោលបំណងដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៦០០ ម សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។

 29020

 29022

 29016

 29021

 29019

 29012

 29014

 29018

 29008