សម្តេចតេជោសែន ឧបត្ថម្ភជាង ៥ម៉ឹនដុល្លារ ជួសជុលផ្សារកំពត


Kompot Market 08 06 16 2 copy

     សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាជាង ៥ម៉ឺនដុល្លារ ដើម្បីជួសជុលផ្សារសាមគ្គី ខេត្តកំពត ក្រោយការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ។ ក្នុងដំណើរទស្សនកិច្ចទៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមិថុនាមិញ សម្ដេចតេជោ បានឆៀងចូលចូលក្នុងផ្សារកំពត ដើម្បីជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករ ។ នាគ្រានោះ ក្រុមអាជីវករបានលើកសំណូមពរមួយចំនួន ដើម្បីឲ្យសម្ដេចជួយដោះស្រាយ ក្នុងនោះបញ្ហាជួសជុលការធ្លុះធ្លាយដំបូលផ្សារ និងកន្លែងលក់ត្រី ។

     នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ចាន់ ចេស្តា និងថ្នាក់ដឹកនាំជាមន្ត្រីរាជការក្រោមឱវាទមួយចំនួនទៀត បាននាំយកថវិកាចំនួន ៥ម៉ឺន ២ពាន់ដុល្លារ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ទៅផ្តល់ជូនគណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីជួយសាងសង់ដំបូលថ្មី នៃអាគារផ្សារសាមគ្គីនៃទីរួមខេត្តកំពត ។ ថវិកានោះផងដែរត្រូវគេរាយការណ៍ថា ក៍សម្រាប់សាងសង់កន្លែងលក់ត្រីថ្មី ធ្វើពីបេតុងដែលមានលក្ខណៈ អនាម័យទំនើបផងនោះដែរ ។

Kompot Market 08 06 16 3 copy

Kompot Market 08 06 16 4 copy