សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋទួរគី

29072

ថ្ងៃពុធ ១៤កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋទួរគី ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែល លោកជំទាវ ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋទួរគី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋទួរគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 29066

 29074

 29068

 29067

 29070

 29071

 29073

 29075

 29065