ឯកឧត្ដមបណ្ឌិត អ៊ុក​ រ៉ាប៊ុន អញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ ខ្សែ ក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង

29151

រសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី​១៤ ខែមីនា​ ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង​ បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ ខ្សែ ប្រវែង ៥ គីឡូម៉ែត្រ ០៤៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិជ្រៃបាក់ឃុំជ្រៃបាក់ទៅដល់ភូមិត្រពាំងគរ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹក និងកែលម្អផ្លូវជនបទជំហានទី ១ ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថា គម្រោងនេះបាននិងកំពុងស្ថាបនាផ្លូវនៅខេត្តកំពង់ឆ្នាំង ចំនួន ៤ ខ្សែ សរុបប្រវែងជាង ១៦ គីឡូម៉ែត្រ ៕

 29157

 29154

 29155

 29158

 29159

 29152

 29153

 29156