លោកតាអាយុ១០០ឆ្នាំបានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ

29164

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកឈាងវណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងរួមដំណេីរដោយ លោកម៉ៅ សុខាអនុប្រធានមន្ទីរ លោកស្រីជុំ ពៅជំនប់ទី២ឃុំជ្រៃបាក់ ព្រមទាំងអាជ្ញាធរដែនដីបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ទៅជូនលោកតាសំ សុខអាយុអាយុ១០០ឆ្នាំរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនះលោកឈាង វណ្ណៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ ដែលកន្លងមកឯកឧត្តមនិងលោកជំទាវតែងតែគិតគូរពីសុខទុក្ខមន្រ្តីរាជ កុមារកំព្រា ជា
ជនចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡេីយ។

លោកឈាង វណ្ណៈក៏បានផ្តាំផ្ញេីដល់លោកសំ សុខអោយខិតខំថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត​បេីមានស្អាតភាពមិនស្រួលត្រូវរាយការណ៍អោយអាជ្ញាធរដែនដីដែលនៅជិតបំផុត ដេីម្បីជូនគាត់ទៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះលោកឈាង វណ្ណៈព្រមទាំងអ្នករួមដំណើរបានជូនអំណោយដល់លោកតាសំ សុខរួមមានថវិកា១លានរៀល,អង្ករ៥០គីឡូក្រាម
និងថ្នាំទ្រទុ្រងជីវិត១ប្រអប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមខៀវ កាញារីរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវ៕

 29163

 29161

 29160

 29162