សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធិផលនានា ក្នុងវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

29217

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សាលាពុទ្ធិក, សាលានិច្ចភត្ត កុដិ និងសមិទ្ធិផលនានា ក្នុងវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងស្រង់សុគន្ធវារីប្រគេនព្រះចៅអធិការវត្ត។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គនៃវត្តភូមិថ្មី ព្រមទាំងទឹកចិត្តរបស់លោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ទាំងជិត ទាំងឆ្ងាយ និងទាំងក្នុង និងទាំងក្រៅប្រទេស ដែលបានបរិច្ចាគកម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនប្រកបដោយសទ្ធាជ្រះថ្លា ចូលរួមស្តារកសាងវត្តរហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ ជាពិសេសសមិទ្ធិផលថ្មីៗ ចំនួន១១ ដែលបានដាក់សម្ពោធអោយប្រើប្រាស់នាពេលនេះ។

សម្តេចក៏បានជម្រាបជូនអង្គពិធីថា កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រទេសជាតិយើងបានថែរក្សាយ៉ាងគត់មត់នូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបន្តអភិវឌ្ឍប្រទេសជាតិទទួលបានការរីកចម្រើនប្រកបដោយចីរភាព។

មុននឹងបញ្ចប់សម្តេច ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងតាមដានការអនុវត្តរបស់មន្រ្តីថ្នាក់ក្រោមអោយបានជាប់ជាប្រចាំ ជៀសវាងកុំអោយអនុវត្តផ្ទុយពីច្បាប់ ឬរំលោភទៅលើសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលបង្កអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ព្រមជាមួយនេះដែរ សូមអាជ្ញាធរស្រុក និងមូលដ្ឋានត្រូវបន្តខិតខំរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព លុបបំបាត់បទល្មើសនានាអំពើចោរកម្ម,ការជួញដូរគ្រឿងញៀន។ល។ ដើម្បីនាំមកនូវភាពសុខសាន្ត សុភមង្គល ជូនប្រជាពលរដ្ឋយើង។

 29209

 29212

 29207

 29229

 29199

 29197

 29196

 29222

 29227

 29202

 29216

 29214

 29213

 29221

 29223

 29210

 29218

 29219

 29225

 29215

 29220