អភិបាលក្រុងព្រៃវែង​ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយព្រះចៅអធិការវត្ត ទាំងបីសង្កាត់ ក្នុងក្រុងព្រៃវែង

29414

ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ព្រមទាំង លោក លោកស្រី កញ្ញា អភិបាលរងក្រុង សហការី ប្រធាន អនុប្រធានការិយាល័យចំណុះជុំវិញក្រុង កងកម្លាំងប៉ុស្តិ៍ររដ្ឋបាលនគរបាលសង្កាត់ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយព្រះចៅអធិការវត្ត ទាំងបីសង្កាត់ ដែលរៀបចំឡើងនៅវត្តសុវណ្ណរង្សី ក្រុងព្រៃវែង ដោយមានការចូលរួមពី លោកតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណរង្សី ជាច្រើននាក់ និងបានអញ្ជើញពិនិត្យសមិទ្ធផលរីកចម្រើនក្នុងវត្ត និងការកសាងកុដបន្ថែមទៀត ដើម្បីការស្នាក់នៅរបស់ព្រះសង្ឃមកបំបួសរៀនសូត្រពីគ្រប់បណ្តាវត្តនានានៃខេត្តព្រៃវែង។

-គួរបញ្ជាក់ថា៖ ក្រុងព្រៃវែង មានវត្តចំនួន ០៨វត្ត ក្នុងនោះភិក្ខុចំនួន ៦៩, សាមណេរ ២៥៦, សាមណៈសិស្ស ៤០, អាចារ្យវត្ត ២៣,តាជីយាយជី ២២, ក្មេងវត្ត ៥៩ នាក់។

 29415

 29413

 29412

 29411