រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាវប្បធម៌ជាតិលើកទី២០ ឆ្នាំ២០១៨ក្រោមប្រធាន បទយុវជនដើម្បីវប្បធម៌ជាតិ

29426

កំពង់ឆ្នាំង៖ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្ប
ធម៌បានថ្លែងថា៖ ទិវាវប្បធម៌ជាតិជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានដល់ចំកូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង និងការបំផុសស្មារតីអោយ ស្រឡាញ់វប្បធម៌និងមនសិការជាតិដល់ប្រជាពលរដ្ឋ និងយុវជនដែលជាទំពាំងស្នងឬស្សី ដើម្បីចូលរួមកាពារបានគង់វង្សនូវសម្ប ត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅរាជាណាចក្រកម្ពុជា រក្សាបាននូវឯករាជ្យជាតិ សាមគ្គីភាព សន្តិភាពនិងការអភិវឌ្ឍ។

ឯកឧត្តម ជុច ភឿន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ នៅក្នុងសាលានយោ បាយខេត្តកំពអ់ឆ្នាំង កនុងការប្រារពទិវាវប្បធម៌ជាតិ លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដោយមានមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងសិស្សានុ
សិស្ស សរុបជាង៥០០នាក់បានចូលរួមយ៉ាងសប្បាយរីករាយ។

ឯកឧត្តមបានបន្តថា៖ វប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្កានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតកម្មវប្បធម៌សម្រាប់គោលបំណងពាណិជ្ជកម្ម និងទេសចរណ៍បង្កើនការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងទុកឲ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រទេសដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងន័យបង្កើនការងារកាលានុវត្តិភាពដល់ប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំបង្កើតស្នាដៃវប្បធម៌នៃថ្មីប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាកថែរក្សាការពារនិងអភិរក្សមរតកវប្បធម៌ ដូចជាអ្នកច្រៀងចាប៉ីដងវែង អ្នកច្រៀងអាយ៉ៃ ជាដើមដែលចាត់ទុកពួកគាត់ថាជាមរតកមនុស្សរស់ ដែលយុវជនទាំងអស់ត្រូវតែរៀនសូត្រយកស្នាដៃល្អរបស់គាត់រក្សាទុកជាមរតកវប្បធម៌របស់ខ្មែរពិតៗ សំរាបកូនចៅជំនាន់ក្រោយ។ ឯកឧត្តមក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្ រូវយកចិត្តទុកដាក់ថែរក្សាកាពារទួលបុរាណ ដែលមាននៅក្នុងខេត្ត ដូចជាប្រាសាទកំពង់ព្រះ ទួលបុរាណសំរោងសែន ទួលវត្តត្រឡែ ងកែង និងវត្តកំពង់ត្រឡាចក្រោមជាដើម ដែលសុទ្ធតែជាស្នាដៃរបស់បុព្វបុរ សយើងតាំងពីសម័យបុរាណដែលយើងចាំបាច់ត្រូវតែរក្សាការពារឲ្យបានគង់វង្ស ដើម្បីទេសចរណ៍មកលេងកំសាន្តនិងស្វែងយល់អំពីវប្បធម៌របស់ជាតិ។

នៅក្នុងទិវានេះដែរ លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ក៏បានសំណូមពរដល់យុវជនដែលជាទំពាំងស្នងឬស្សីទាំងអស់ សូមធ្វើជាគំរូក្នុងការថែរក្សាការពារវប្បធម៌របស់ជាតិ មានការស្លៀកពាក់ ការសម្តែងសិល្បះជាខ្មែរ ការរក្សាអក្សរសាស្ត្រជាតិ និងការការពារបេតិកភណ្ឌ័របស់ជាតិ អោយបានគងវង្ស ដូចសុភាសិតមួយឃ្លាចែងថា៖ វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន។

លោកជំទាវក៏សូមស្វាគមន៍ផងដែរ ចំពោះអ្នកធ្វើការងារវប្បធម៌ទាំងអស់មានវត្តមាននៅទីនេះ និងសូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយឲ្យធ្វើវិស័យវប្បធម៌នៅនៅតែអភិរក្សបាននូវពណ៌សម្បុរ ដួងព្រលឹងនិងអត្តសញ្ញាណជាតិយ៉ាងពិតប្រាកដ ដែលនឹងឈានទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

 29425

 29426

 29427

 29428