ឯកឧត្តម នៃ​ ប៉េណា​​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ ២០១៨ និងលើកទិសដៅបន្ត

29492

នាព្រឹក​ថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម នៃ​ ប៉េណា​​ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ សមាជិកគណៈអចិន្ត្រយ៍ គណៈកម្មាធិការកណ្តាល សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ ២០១៨ និងលើកទិសដៅបន្ត នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត មានសមាជិកចូលរួមសរុបចំនួន ៤៤០នាក់ ។ នៅក្នុងឱកាសនោះ ឯឧ បានមានប្រសាសន៍ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កន្លងទៅនេះ និងថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រដល់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងកិច្ចប្រជុំបានផ្សព្វផ្សាយឯកសារសំខាន់ៗ មួយចំនួនទៀតជូនដល់សមាជិកអង្គប្រជុំ ព្រមទាំងបានលើកទិសដៅភារកិច្ចបន្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ ២០១៨ ដើម្បីជាផែនការរួម ដែលថ្នាក់ណ្តាលបានដាក់ចេញណែនាំដល់សមាជិកគណបក្សគ្រប់ថ្នាក់យកចិត្តទុកដាក់អនុវត្ត និងក្តាប់ឲ្យបាន នូវគោលនយោបាយ គោលការណ៍ណែនាំ របស់គណបក្ស ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ខិតខំកសាងកម្លាំងឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងមានគុណភាព ខិតខំបម្រើឲ្យបានដាច់ខាត ដោយឥតលក្ខខណ្ឌ ជាមួយប្រជាពលរដ្ឋ ឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ លើមូលដ្ឋាននេះ ថ្នាក់ដឹកនាំនៃគណបក្សខេត្តកំពតគ្រប់ផ្នែក គ្រប់ថ្នាក់ត្រូវត្រៀមលក្ខណៈសម្បត្តិ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ដោយត្រូវអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមផែនការណែនាំរបស់គណបក្ស ច្បាប់ និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជាបន្តទៀត និងផ្តល់ឱកាសដល់គណបក្សបានដឹកនាំប្រទេស និងរាជរដ្ឋាភិបាល បានបន្តការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ។

 29492

 29493

 29494

 29491

 29489