មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបានរៀបចំគូសគំនូសបែងចែកផ្លូវ​

29624

ថ្ងៃព្រហស្បតិ៍​ ១៤ រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបានរៀបចំគូសគំនូសបែងចែកផ្លូវ​ ដើម្បីសម្រួលដល់ការបើកបរ​ ក៏ដូចជាការលើកកម្ពស់សោភ័ណភាពផ្លូវបន្ថែមទៀត។

ការគូសគំនូសនេះ​ គឺជាកំណត់បែងចែកទិសចរាចរណ៍​ ដើម្បីសម្រលដល់ការបើកបរប្រចាំថ្ងៃរបស់បងប្អូន​ ជាពិសេសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ស្របពេលដែលខេត្តបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។

ជាមួយគ្នានេះ​ មន្ទីរក៏បានគូសគំនូសសម្រាប់ដល់អ្នកថ្មីជើង​ ក្នុងការឆ្លងផ្លូវផងដែរ។ ដូចនេះ​ ដើម្បីកាត់បន្ថយការកកស្ទះ​ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ដោយបើកបរកុំពិសារគ្រឿងស្រវឹង​ បើស្រវឹងសូមកុំបើបរ៕

 29623

 29625

 29626

 29621

 29622