យុទ្ធនាការពាក់មួកសុវត្ថិភាពបានធ្វើមកដល់ស្រុកជលគិរី

29706

កំពង់ឆ្នាំងៈយុទ្ធនាការពាក់មួកសុវត្ថិភាពលើកទី៨ ដែលរៀបចំឡើងដោយអនុគណកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានធ្វើមកដល់ស្រុកជលគិរីហើយ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និង ជាប្រធាមន្ទីរសាធារណការនិងដឹកជញ្ជូន លោក ។

ឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និង
ជាប្រធាមន្ទីរសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិភាពដែលបានរៀបចំធ្វើឡើងនៅស្រុកជលគិរីនាពេលនេះ គឺជាលើកទី៨ហើយនៅក្នុងខេត្តកំពង់ឆ្នាំងធ្វើឡើងគោលបំណងចង់អោយប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់យល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួយសុវត្ថិភាពក្នុងពេលធ្វើដំណើរ និង ធ្វើអោយប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយជម្រុញអោយប្រជាបលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅក្នុងពេលធ្វើដំណើរ ។ នៅក្នុងយុទ្ធនាការនេះមន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន បានផ្តល់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលឆ្លើយត្រូវទៅនឹងសំណួរចំនួន៥០មួកផង
ដែរ ជាមួយនេះក៍ចែកជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយាន្តជាច្រើនផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងនៅគ្រប់ទិសទីទូទាំងប្រទេសបណ្តាលអោយមនុស្សស្លាប់និងរងរបួសជាច្រើន ដែលទាំងនេះគឺជាក្តី បារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើអោយខាតបង់នូវសេដ្ឋកិច្ចជាតិយ៉ាងធំផងដែរ មិនតែប៉ុណ្ណោះបានធ្វើអោយបាត់បង់សាច់ញាតិក្រុមគ្រួសារ និង បន្សល់នូវជនពិការផងដែរ ។
កត្តាទាំងនេះហើយដែលទាមទារអោយយើងទាំងអស់គ្នា
ចូលរួមគិតគូរ ទប់ស្កាត់ លុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍
នេះអោយនៅកម្រិតទាបបំផុត ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងដើម្បីអោយប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ។ ហើយសម្រាប់អ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន មិនត្រូវបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ។
បើពិនិត្យ អត្រាគ្រោះថ្នាក់ចរាចេរណ៍លើដងផ្លូវក្នុងឆ្នាំ២០១៧នៅទូទាំងប្រទេសកន្លងទៅនេះមានការថយចុះក៍ពិតមែន ប៉ុន្តែករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើង ចំពោះអ្នករងរបួសមានការថយចុះគួរអោយកត់សម្គាល់ ហើយក្នុងនោះមាន៧៧ភាគរយគឺជាទោចក្រយានយន្ត ហើយក្នុង
ចំណោមនេះគឺមាន៦៧ភាគរយ ជាអ្នកដែលបើកបរដោយ
មិនពាក់មួកសុវត្ថិភាព ។

 29704

 29705

 29707

 29706