កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្កែងបែបនេះនៅថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅឃុំពេជចង្វារ ស្រុកបរិបូណ៌ ក្នុងពិធី បើកការដ្ឋានស្ថាបនាផ្លូវខេត្ត ដោយកងវិស្វកម្ម ក្រសួងការពារជាតិ ប្រវែង៥៣០ម៉ែត្ត ទទឹង៨ម៉ែត្រ និង លូមុខកាត់៩កន្លែង ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ តភ្ជាប់ពីឃុំត្រពាំងចាន់ ចាប់ពីភូមិទឹកជ្រាប់ដល់ភូមិតាំងត្រពាំង ស្ថិតនៅឃុំពេជចង្វារ ស្រុកបរិបូណ៌ ដោយមានការចូករួមពី ឯកឧត្ដម ឧត្តមសេនីយ៍៏ទោ ហាយ ហ៉ីង នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារ
ជាតិ មានការអញ្ជើញចូលរួម ពីលោកលោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោកលោកស្រីប្រធានអនុប្រធាន មន្ត្រីរាជការ ជុំវិញស្រុក ក្រុមការងារកងវិស្វកម្ម អាជ្ញាធរឃុំ ភូមិ និង ប្រជាពលរដ្ឋឃុំសរុប៦១៧នាក់។
ក្នងឱកាសនោះផងដែរ ឯកឧត្ដម ឧត្តមសេនីយ៏ទោ ហាយ ហ៉ីង បានឧបត្ថមថវិកាផ្ទាល់ប្រពលរដ្ឋចូលរួម៥៩១នាក់ម្នាក់ៗទទួលបានថវិកា១០០០០រ់ៀល។