ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧-២០១៨

29843

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧- ២០១៨ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី/អនុកម្មវិធីរបស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាចាស់ និងដើម្បីលើកទិសដៅបន្តសម្រាប់ឆ្នាំសិក្សាថ្មី។

កម្មវិធីបើកសន្និបាតនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីជំរុញប្រសិទ្ធភាពការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែប្រសើរឡើង៕

 29846

 29843

 29844

 29845