ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជំរុញឲ្យនគរបាលស្វាយរៀង អនុវត្តន៍ភូមិឃុំមានសុត្ថិភាពឲ្យមានប្រសិទ្ធភាព


ស្វាយរៀង: ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អំពាវនាវ និងជំរុញឲ្យកងកម្លាំងនគរបាល គ្រប់ជាន់ថ្នាក់ក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តន៍គោលនយោបាយភូមិឃុំមានសុត្ថិភាពទាំង ៩ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសដល់អាជ្ញាធរគ្រប់គ្រប់ជាន់ថ្នាក់ ខិតខំបន្ថែមទៀត ក្នុងការបន្តជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខិតខំដោះស្រាយឲ្យបាននូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធផលនានា ដែលបានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្សនិងរីកចម្រើន ជាបន្តបន្ទាប់ទៀត។
លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្ដស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានមានប្រសាសន៍ថា៖ ការដាក់សម្ពោធអគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រានាពេលនេះ គឺជាការរៀបចំកន្លែងរដ្ឋបាលរបស់នគរបាល ឲ្យកាន់តែប្រសើរក្នុងការបម្រើដល់វិស័យទ័ព ក៏ដូចជា ការជួយសម្រួលក្នុង បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកជំទាវ ម៉ែន សំអន បានថ្លែងបន្តថា “ដើម្បីចូលរួមលើកកម្ពស់វិស័យសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាវិស័យអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀង យើងឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ក្នុងខេត្តត្រូវបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីធានាផ្តល់សន្តិសុខសុវត្ថិភាព  ភាពសុខសាន្តជូនប្រជាជនយើង”។
លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា បងប្អូនប្រជាពលរដ្នទាំងអស់ជួយពន្យល់ណែនាំផ្តល់ដំបូន្មានដល់កូនចៅ ក្មួយដែលកំពុងធ្វើការងារនៅតាមបណ្តា រោងចក្រនានាដែលកំពុងទទួលបានប្រាក់ខែទៀងទាត់សំរាប់ផ្គត់ផ្គង់ ជីវភាពគ្រួសារកុំជឿតាមការញុះញុង់អូសទាញរបស់ជនអគតិមួយចំនួនអោយ ប្អូនៗក្មួយៗកម្មករកម្មការិនីចូលរួមធ្វើបាតុកម្ម កុប្បកម្មប្រឆាំងរោងចក្រនាំអោយបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលហើយធ្វើអោយជីវភាពគ្រួសារធ្លាក់ក្នុងភាពក្រីក្រ។
លោកជំទាវ ម៉ែន សំអន បានលើកឡើងបន្តទៀតថា រដូវវស្សាបានមកដល់ហើយ សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះឲ្យដល់មូលដ្ឋានផ្ទាល់របស់ពលរដ្ឋ និងណែនាំគាត់ឲ្យចេះថែរក្សាទឹកទុក សម្រាប់បង្កង្កើនផល និងទឹកប្រើប្រាស់ប្រចាំថ្ងៃហើយឲ្យគាត់ត្រូវចេះប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់ឬបាតុភូតផ្គររន្ទះ ពេលមេឃកំពុងភ្លៀងជាដើម។

Men Sam An 16-6-2016 (4)

Men Sam An 16-6-2016 (3)

Men Sam An 16-6-2016 (5)

Men Sam An 16-6-2016 (6)

Men Sam An 16-6-2016 (8)

Men Sam An 16-6-2016 (9)

Men Sam An 16-6-2016 (11)

Men Sam An 16-6-2016 (14)

Men Sam An 16-6-2016 (15)

Men Sam An 16-6-2016 (1)