លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលប្រាសាទចតុមុខ

29937

ព្រឹកថ្ងៃពុធ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ការជួសជុលប្រាសាទនេះ ដោយសារតែប្រាសាទនេះរងនូវការគំរាមកំហែងដោយសារមនុស្ស ក្នុងការកាប់គាស់ កកាយយកវត្ថុបុរាណ និងមួយចំណែកទៀតរងនូវកត្តាធម្មជាតិ ដែលបានធ្វើឲ្យប្រាសាទនេះរងនូវការបាក់បែក យ៉ាងដំណំ ។ ការរៀបចំពិធីថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ មួយផ្នែកទៀតទុក្ខសម្រាប់ជាការសិក្សា ស្រាវជ្រាវសម្រាប់អ្នកជំនាន់ៗក្រោយតទៅទៀត និងមួយផ្នែកទៀតគឺជាការចូលរួមក្នុងការជម្រុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារឲ្យរីកលូតលាស់បន្ថែមមួយកម្រិតទៀត។

 29934

 29933

 29932

 29931

 29935

 29936

 29938

 29940

 29939

 29941

 29942