សម្តេចតេជោសែន ទទួលជួបរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់


HS met Ger 16 06 16 2 copy

     រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ លោក Gerd Moller បានអញ្ជើញជួប សម្តែងតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងងឱ្យកាសបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអាល្លឺម៉ង់នាពេលនេះ ស្របពេលដែលមានសេចក្តីសម្រចមួយរបស់សភាអឺរ៉ុប គម្រាមការផ្តាច់ជំនួយពីកម្ពុជា ដោយសារតែព័ត៌មានចោទប្រកាន់ថា កម្ពុជាបានប្រើតុលាការរំខានយាយីដល់គណបក្សប្រឆាំង ។

     លោក Gerd Moller បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺៈ

     ទី១- ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់…

     ទី២- គឺដើម្បីជួបជាមួយគណបក្សប្រឆាំង និងស្វែងយល់ពីស្ថានភាពពិតប្រាកដនាពេលបច្ចុប្បន្ននេះផងដែរ ។ រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានថ្លែងកត់សម្គាល់ ពីការរីកចម្រើនរបស់កម្ពុជា ក្រោយដំណាក់កាលសន្តិភាពកន្លងមកនេះ ។ លោកបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់ និងកម្ពុជា គឺកំពុងតែដំណើរការល្អ ហើយប្រទេសទាំង២ នឹងជម្រុញកិច្ចសហការល្អនេះទៅមុខថែមទៀត ។ រដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងពីកិច្ចសហការរួមគ្នា ដោះស្រាយបញ្ហាបម្រែបម្រួលធាតុអាកាស ដែលជាការព្រួយបារម្ភរបស់ពិភពលោកទាំងមូល ។

     សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយកម្ពុជាលើវិស័យច្បាប់ និងវិស័យផ្សេងៗ ដូចជាវិមជ្ឈការ និងសហវិមជ្ឈការផងដែរ ដែលកម្ពុជាបាននឹងកំពុងទទួលផលវិជ្ជមានពីកំណែទម្រង់ទាំងនេះ ហើយទន្ទឹមនឹងនេះ ភាពក្រីក្រក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ។

     ពាក់ព័ន្ធនឹងស្ថានការណ៍របស់គណបក្សប្រឆាំងវិញ សម្តេចតេជោបានមានប្រសាសន៍ថា បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាអាវក្រោះ ដើម្បីការពារខ្លួននោះទេ ។ សម្តេចតេជោ បានប្រាប់រដ្ឋមន្ត្រីអាល្លឺម៉ង់ ស្នើសុំឱ្យធ្វើការកែទម្រង់ស្តីអំពីការទទួលបានព័ត៌មាន ជាពិសេសសហគមន៍អឺរ៉ុប ដោយកុំស្តាប់ និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង ដើម្បីចៀសវាងការបកស្រាយខុស ជាពិសេសមកលើប្រទេសដែលមានអធិបតេយ្យភាពដូចកម្ពុជានេះ ។