សិក្ខាសាលា ស្តីពីការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសឹង្ហបុរីនៅកម្ពុជា

29992

សិក្ខាសាលា ស្តីពីការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសឹង្ហបុរីនៅកម្ពុជា ត្រូវបានប្រារព្វធ្វើឡើង ពេញមួយថ្ងៃ គឺថ្ងៃច័ន្ទ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតី ភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីករក្រសួង ។
លោក Daren Tang ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS)បានបង្ហាញ ការចាប់អារម្មណ៌ ដោយបានលើកឡើង ពីកិច្ចសហ ប្រតិបត្តិការល្អជាមួយដៃគូកម្ពុជា ស្តែងឡើងនូវលទ្ធផលគួរជាទីគាប់ចិត្ត ។ ជាពិសេស សិក្ខា សាលានេះបាន រៀបចំឡើងលើទឹកដីអង្គរ ដែលសម្បូរណ៌ដោយប្រាងប្រាសាទនានា បន្សល់ទុក ដោយស្នាដៃរបស់បុព្វបុរសខ្មែរ មិនអាចកាត់ថ្លៃបាន ។
មានប្រសាសន៍បើកអង្គសិក្ខាសាលា ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បញ្ជាក់ថា៖នេះជាលើកទី១ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី បាន រៀបចំសិក្ខាសាលានេះឡើង នៅខេត្ត សៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយនូវចំណេះដឹងពាក់ព័ន្ធកិច្ចការពារកម្មសិទ្ធិបញ្ញា ដល់វិស័យឯកជន អ្នកច្នៃប្រឌីត ម្ចាស់សហគ្រាស សាស្ត្រាចារ្យ មេធាវី ភ្នាក់ងារកម្មសិទ្ធិបញ្ញា មន្ត្រីរសជការ ឲ្យយល់ដឹងអំពី សារៈប្រយោជន៍នៃការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសឹង្ហបុរីនៅកម្ពុជា ។ ក្នុងនោះក៏បានស្វែងយល់ពីកិច្ចការពារកម្មសិទ្ធិិបញ្ញា សម្រាប់ការធ្វើអាជីវកម្ម ជៀសវាងការ លួចចម្លងពីអ្នកដ៏ទៃ ។
ឯឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែង អំណរគុណ ចំពោះ IPOS ជាពិសេស លោកបណ្ឌិត Daren Tang ប្រធានអង្គភាពកម្ម សិទ្ធបញ្ញាសឹង្ហបុរី ដែលបានដឹកនាំគណៈ ប្រតិភូ ដើម្បីមកចូល រួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៧ស្តីពីកិច្ចសហ ប្រតិ បត្តិការកម្មសិទ្ធិបញ្ញាទ្វេភាគី រវាងក្រសួងឧស្សាហកម្ម និង ជាមួយ IPOS ហើយដែល ភាគីទាំងពីរ គឺរូបខ្ញុំ និងលោកបណ្ឌិត Daren Tang បានចុះហត្ថលេខារួចហើយនាព្រឹកមិញនេះ ស្តីពី កំណត់ហេតុនៃកិច្ចប្រជុំ ជាន់ខ្ពស់លើក ទី៧ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាទ្វេភាគី រវាងក្រសួងឧស្សាហកម្ម និង ជាមួយ IPOS ហើយរសៀលនេះ លោកបានឆ្លៀត ពេលចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងអំពីការចុះបញ្ជីទទួល ស្គាល់ប្រកាសនីយបត្រសឹង្ហបុរីនៅកម្ពុជា ជូនដល់អង្គសិក្ខាសាលានាពេលបន្តិចទៀតនេះ ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម យល់ ឃើញថា ប្រព័ន្ធនៃការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ និងផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តយ៉ាងរឹងមាំ អ្នក វិនិយោគជាពិសេស សហគ្រិននៃ សហគ្រាសធុនតូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ និងតក្កករ ដែលបាន ប្រើប្រាស់បញ្ញា និងទេពកោសលផ្ទាល់ខ្លួន ដើម្បីច្នៃប្រឌិតបង្កើតផលិតផលថ្មីៗ ក្នុងការ ប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ជៀសវាងការលួចក្លែងបន្លំ ផលិតផល ដែលចុះបញ្ជីការពារកម្មសិទ្ធិបញ្ញារួចហើយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាអន្តរជាតិជាច្រើន រួម មាន៖ ជាមួយប្រទេសសឹង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប និងកំពុងដំណើរការសហប្រតិបត្តិការជាមួយ ប្រទេសចិន និងកូរ៉េ ក្នុងគោល បំណង ជម្រុញកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាយើងឲ្យដំណើរការទៅបានរលូន ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងមានការខ្វះ ខាតអ្នកជំនាញ ក្នុងការត្រួត ពិនិត្យនិងវាយ តម្លៃការផ្តល់ប្រកាសនីយបត្រតក្កកម្ម ។ ជាលទ្ធផលដែលទទួលបានពីកិច្ចសហ ប្រតិ បត្តិការនេះ គឺផ្តល់លទ្ធភាពឲ្យយើងទទួលបាន ពាក្យស្នើសុំការពារប្រកាសនីយបត្រតក្កកម្មច្រើន បង្កើនប្រាក់ចំណូល និងអាចទទួលបានការ វិនិយោគបច្ចេកវិទ្យាថ្មីៗច្រើនទៀត ។
ដោយឡែក ក្នុងឱកាសថ្លែងបិទសិក្ខាសាលា នាថ្ងៃដដែលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា ដែលមានសិក្ខាកាមចូលរួមយ៉ាងផុលផុស រួមទាំងមានសំណួរ ចម្លើយ ហើយបញ្ចប់ដោយលទ្ធផលល្អប្រសើរ និងបង្ហាញនូវការបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការល្អទៅមុខទៀត ជាមួយប្រទេសសឹង្ហបុរី ដែលជាប្រទេសមានការរីក ចម្រើនផ្នែកកម្មសិទ្ធិបញ្ញា ។ ចំណុចនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឲ្យកម្ពុជាយកគំរូតាមប្រទេសសឹង្ហបុរី ដែលបានបណ្តុះគំនិតប្រជាពល រដ្ឋតាំងពីក្មេងៗពេលពួកគេនៅសាលាឲ្យមានគំនិត មិនទទួលស្គាល់អ្នកលួចកម្មសិទ្ធិបញ្ញា និងមិនទិញរបស់ក្លែងក្លាយ ដែលលួចកម្មសិទ្ធិបញ្ញារបស់គេឡើយ ។ ជាមួយគ្នានេះ ស្នើសុំឲ្យអ្នកវិនិយោគ និងសហគ្រិននៅកម្ពុជា ជួយអំពាវនាវឲ្យអ្នកវិនិយោគនៅក្រៅប្រទេសមកបណ្តាក់ទុន នៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានច្បាប់កម្មសិទ្ធិបញ្ញា មានប្រព័ន្ធកម្មសិទ្ធិបញ្ញា ដែលអាចការពារគ្រប់អ្នកវិនិយោគ ដែលមកវិនិយោគ ហើយចង់ការពារស្នាដៃជារបបគំហើញរបស់ពួកគេ ។

 29993

 30000

 29996

 29994

 29999

 30003

 29989

 30001

 29998