មកដល់ពេលនេះ ការដ្ឋានសាងសង់ប្រឡាយមេ ចំការគួយ សម្រេចការងារបានប្រមាណ ៧០% ហើយ

30091

សូមជម្រាបជូនថា ប្រឡាយមេ ចំការគួយ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង ប្រវែង ៨.៨០០ ម៉ែត្រ ដើម្បីទាញទឹកពីអាងទឹកស្នេហ៍ទៅបម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ១.៤៣៥ ហិកតា នៅក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ការសាងសង់នេះ ក៏មានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៩ កន្លែង និងសាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ ខ្នង ផងដែរ ។

 30095

 30090

 30092

 30094

 30100

 30098

 30097

 30089

 30096