សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ


Say Chhum 17 06 16 2 copy

     ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ។ ដំណើរអញ្ជើញចុះពិនិត្យស្ថានភាពជីវភាពប្រជាជន បានស្របនឹងភ្លៀងបាននឹងកំពុងធ្លាក់ទូទាំងប្រទេស ដែលជាអំណោយផលល្អដល់កសិករ ក្នុងការប្រកបមុខរបរកសិកម្ម ។

     សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍លើកទឹកចិត្តកសិករ ក្នុងការបង្កបង្កើនផលនូវមុខរបរណាដែលងាយៗ ហើយទទួលផលកំរៃខ្ពស់ និងស្របទៅតាមតំរូវការទីផ្សារ… និងសម្តេចបានដាស់តឿនប្រជាពលរដ្ឋ ចៀសវាងការប្រកបមុខរបរមិនស្របច្បាប់ ។ ក្នុងពេលសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ សម្តេច បានជំរាបជូនអំពីបច្ចុប្បន្នភាព និងសភាពការណ៍រួមរបស់ប្រទេសជាតិ និងបានផ្តល់អនុសាសន៍ឲ្យអាជ្ញាធរ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តព្យាយាមដោះស្រាយបញ្ហា និងការលំបាករបស់ប្រជាជន ។

     សម្ដេចភក្តី បានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តជំរុញខ្លាំងក្លា ក្នុងការធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ និងបានប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា បើមានជួបការលំបាក សូមទំនាក់ទំនង ជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីរួមគ្នាដោះស្រាយ ។

Say Chhum 17 06 16 3 copy

Say Chhum 17 06 16 4 copy