ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិធីបំពាក់គ្រឿងឥស្សរិយសជូនក្រុមជំនាញការជប៉ុនប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន

30426

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសជូនក្រុមជំនាញការជប៉ុនប្រចាំក្រសួងរួមមាន៖ លោកTaizoCHIBA លោកHidetoshi KUME និងលោកKoichi OGAWA ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមការជួយជ្រោមជ្រែងពីក្រុមជំនាញការជប៉ុនក្នុងនោះរួមមាន៖ ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់កម្ពុជា កិច្ចសហប្រតិត្តិការបច្ចេកទេសលើការថែទាំជួសជុលផ្លូវថ្នល់ កិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពីការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ គម្រោងកំពង់ផែប្រើប្រាស់ប្រព័ន្ធEDI ការជួសជុលថែទាំស្ពាន គម្រោងផ្លូវ ល្បឿនលឿន និងគម្រោងមេភស្តុភារកម្ម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជំនាញការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជួយដល់ក្រសួង ជាពិសេសអង្គការJICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើន។

 30415

 30412

 30411

 30422

 30423

 30418

 30427

 30416

 30421

 30413

 30424

 30420

 30410

 30414

 30425