ក្រសួងបរិស្ថាន រៀបចំពិធីផ្សព្វ ផ្សាយខ្លឹមសាសំខាន់ៗនៃអនុក្រឹត្យ១៦៨ស្តីពីគ្រប់គ្រងថង់ផ្លាស្ទិក ផ្សព្វផ្សាយឯកសារសេចក្តីព្រាងសារាចរអន្តរ

30564

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន
រៀបចំពិធីផ្សព្វ ផ្សាយខ្លឹមសាសំខាន់ៗនៃអនុក្រឹត្យ១៦៨ស្តីពីគ្រប់គ្រងថង់ផ្លាស្ទិក ផ្សព្វផ្សាយឯកសារសេចក្តីព្រាងសារាចរអន្តរ ក្រសួងស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ផ្លាស្ទិក និងប្រកាសអន្តរក្រសួងពីការកំណត់កម្រៃបន្ថែម លើការផ្តល់ផ្លាស្ទិកដល់អតិថិជន។
នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំដល់ដៃគូគ្រប់ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជន ពីការប្រើប្រាស់ និងនាំចូលសារធាតុផ្លាស្ទិក ពីព្រោះផ្លាស្ទិកជាបញ្ហាមួយលំបាក និងជារឿងធំសម្រាប់ពិភពលោកដែកត្រូវយកចិត្តទុកដាក់លើបញ្ហានេះ។

ឯកឧត្តមបានសំណូមពរដល់ គ្រប់អ្នកពាក់ព័ន្ធចូលរួមគិតគូ ធ្វើយ៉ាងណាកាត់បន្ថយថង់ផ្លាស្ទិក និងសំរាមនៅក្នុងទីក្រុង និងចូលរួមបញ្ចេញ នូវមតិយោបល់ ក្នុងការប្រមូលធាតុចូល ដើម្បីឱ្យការអនុវត្តអនុក្រឹត្យ១៦៨សម្រេចនេះមាននិរន្តរភាព។

ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានអោយដឹងថា ភាគរយនៃថង់ផ្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោសសំអាតផ្លូវក្នុងទីក្រុងធំៗ មានប្រមាណ ១៧,៣ភាគរយ ក្នុងទីក្រុងភ្នំពេញ, ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង ៣៤ភាគរយ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងទីក្រុងភ្នំពេញ ត្រូប៉ាន់ប្រមាណថាមានថង់ផ្លាស្ទិកប្រមាណជា១០លានថង់ជារៀងរាល់ថ្ងៃ។
គូសបញ្ជាក់ដែរថា ការផ្តល់ថង់ផ្លាស្ទិកស្តើងមានដៃយួរដល់អតិថិជននៅតាមបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ៕

On 23 March 2018 Ministry of Environment Organize a dissemination of key issues of Sub-Decree 168 on the Management of Plastic Packaging, and the announcement of Inter-Ministry on adjusting the cost of providing plastic to customers.

On that occasion, HE. Say Sam Al has asked all partner organizations, especially private companies about the use and import plastic because plastics are a threat and big deal for the world to pay attention to.

He asked all relevant parties to consider how to reduce plastic bags and garbage in the city and contribute comments on the collection of inputs so that the implementation of the sub-decree 168 will be sustainable.

HE. Heng Nareth, director-general of the General Department of Environmental Protection, said that the percentage of plastic bags in garbage collected through clearing roads in big cities accounted for 17.3 percent of Phnom Penh, 20.7 percent in Siem Reap and 34 percent in Sihanoukville.

It is also emphasized that the providing of plastic bags to customers at commercial centers and supermarkets will be charged additional fees on April 10, 2018.

 30564

 30562

 30568

 30567

 30563

 30566

 30565