គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកុមារកំព្រា

30595

នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលអង្គភាពបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ដែលស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយ មានការចូលរួមពីអមដំណើរពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ក៏បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់មណ្ឌលអង្គភាពបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ដែលរួមមាន÷ អង្ករចំនួន៣តោន ត្រីខកំប៉ុងចំនួន១០កេស មីយើងចំនួន១០កេស ទឹកដោះគោចំនួន១០កេស និងអំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភាមួយចំនួនផងដែរ។

HE.Mrs. Ty Borasy Visits Orphans at Orphan Care and Training Center

Friday Morning 07 Kert, Chaet, Nopsak 2561
23 March 2018
=====================================
Senate Delegations led by HE.Mrs. Ty Borasy, Chairwoman of 5th Senate Committee and also a Team Leader of Senate accompanied by Senate Officials held a get-together with Orphans at Orphan Care and Training Center located at Treng Troyeung Commune, Pnhom Sroul District, Kampong Speu Province on the occasion of Khmer New Year Celebration in the near future.

On this occasion, Senate Delegations has brought Samdech Vibol Sena Pheakdei Say Chhum’s Donations to Orphan Care and Training Center including 3 tons of rice, 10 boxes of canned fish, 10 boxes of Noodle, 10 boxes of milk as well as the donation of Senate members.

 30599

 30598

 30602

 30604

 30594

 30596

 30600

 30603

 30606

 30607

 30601

 30608

 30593