ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យDr. Buyung Hadi តំណាងឲ្យវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ និងសហការីចូលជួបសម្តែងការគួរសម

30647

នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងឲ្យវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) និងសហការីចូលជួបសម្តែងការគួរសម និងណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យមបំពេញបេសកកម្ម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានផ្ញើជូនរដ្ឋមន្រ្តីនូវលិខិតផ្លែងអំណរគុណដែលក្រសួងបានគាំទ្រឲ្យបង្កើតការិយាល័យអង្គការ IRRI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកសូមថ្លែងអំណរគុណជូនអង្គការ IRRI ដែលបានយកចិត្តទុកដាក់ផ្តល់ កិច្ចសហប្រតិបត្តិការ និងជួយគាំទ្រទាំងធនធានមនុស្ស សម្ភារ និងបច្ចេកទេលដល់វិស័យផលិតកម្មស្រូវនៅកម្ពុជា។ ស្តែងចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យផលិតកម្មស្រូវមានការកើនឡើងជាលំដាប់ ជាក់ស្តែងនាឆ្នាំ២០១៧ និង២០១៨ នេះ កម្ពុជាផលិត ស្រូវបានជាង ១០,៥ លានតោន ផលិតនៅលើផ្ទៃដីជាង ៣,២ លានហត គិតជាមធ្យមទិន្នផលទទួលបានជាង ៣,២៨៧តោន/ហត ហើយអធិរេកស្បៀងគិតជាអង្ករមានចំនួនជាង ៣,៥លានតោន។ ទោះជាយ៉ាងនេះក្តី ផលិតកម្មស្រូវនៅតែជួនបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជាការប្រើពូជ តម្លៃនៃកំលាំងពលកម្មមានការកើនឡើង ការគ្រប់គ្រងនិងប្រើប្រាស់ដី ការប្រើបច្ចេកវិទ្យាទាំងក្នុងពេលផលិត និងក្រោយពេលប្រមូលផល និងការគ្រប់គ្រងទឹកនៅមានកម្រិត។ល។
ឆ្លើយតមនូវអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង Dr. Buyung Hadi បានឯកភាពទាំងស្រុងព្រោះអ្វីដែលឯកឧត្តម រដ្ឋមន្រ្តីបានលើឡើងគឺសមស្របតាមគោនយោបាយរបស់អង្គការ IRRI មិនត្រឹមតែមានតួនាទីផលិតពូជស្រូវរួចធ្វើការផ្សព្វផ្សាយតែប៉ុណ្ណោះទេ ថែមទាំងត្រូវគិតគូផងដែរពីការបម្រែបម្រួលអាកាសធាតុ បរិស្ថាន សមត្ថភាពផលិត និងសេចក្តីត្រូវការទីផ្សារ ទើបផលិតផលរបស់កសិករធានាបាននូវទីផ្សារនិងតម្លៃមាននិរន្តរភាព ពីព្រោះនិន្នាការទីផ្សារពិភពលោកគឺចង់បានអង្ករមានគុណភាព សុវត្ថិភាព និងជាពិសេសអ្នកផលិតត្រូវគិតគូពីផលប៉ះពាល់បរិស្ថានក្នុងខណៈពេលនៃការប្រើជី និងថ្នាំពុលកសិកម្ម គ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក និងសុខភាពអ្នកបរិភោគ។ Dr. Buyung Hadi បានបញ្ជាក់ជូនថាក្នុង ឱកាសបំពេញបេសកកម្មនៅកម្ពុជាលោកនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងឲ្យបានកាន់តែល្អប្រសើរ ក្នុងនោះមានអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាសា្ថនស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងបំណងបង្កើនផលិតស្រូវ ឈានឆ្ពោះទៅសម្រេចឲ្យបាននូវគោលនយោបាយនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុង២០៣០។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យ អង្គការ IRRI ពិនិត្យលទ្ធភាពរៀបចំសិក្ខាសាលា ដោយសហការជាមួយអង្គនាយកដ្ឋានកសិកម្ម និងវិទ្យាសា្ថនស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយអញ្ជើញភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនដើម្បីពិភាក្សា ស្វែករកចំណុចខ្លាំង ចំណុចខ្សោយ និងដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍផលិតកម្មស្រូវនាពេលអនាគត។ Dr. Buyung Hadi បានឯកភាព និងព្រម ទទួលយកសំណើទៅពិចារណាដើម្បីធ្វើការរៀបចំសិក្ខាសាលានេះក្នុងពេលវេលាសមស្របណាមួយ។
ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសហការគ្នាបានយ៉ាងល្អប្រសើរ។

 30643

 30644

 30645

 30646