មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បាន និងកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក

30651

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បាន និងកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករជាង ១ពាន់ហិកតា នៅក្នុងស្រុករលាប្អៀរ និងស្រុកជលគិរី ។

ការងារអន្តរាគមន៍ខាងលើធ្វើឡើងនៅលើ ៣ ទីតាំង ដោយក្នុងនោះ ៖
– ទីតាំងទី ១ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ផ្ទៃដី ៨០ ហិកតា
– ទីតាំងទី ២ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ផ្ទៃដី ១៥០ ហិកតា
– ទីតាំង ៣ ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ផ្ទៃដី ១.១៩៥ ហិកតា ។

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នេះផងដែរ ។

 30658

 30662

 30661

 30660

 30659

 30655

 30657

 30653

 30654

 30652

 30656

 30650

 30648

 30649