ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និងភូមិគោកព្រីង សរុបចំនួន៧៣៥នាក់

30738

នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ និងឯកឧត្តម​ ម៉ែន​ ស៊ីផាន់ សមាជិកគណៈកម្មការ​ទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និងភូមិគោកព្រីង​ សរុបចំនួន៧៣៥នាក់ ព្រមទាំងសម្ភោធអណ្តូងស្នប់ដែលជាអំណោយរបស់គណៈកម្មការទី១០ព្រឹទ្ធសភា ​នៅភូមិគោកព្រីង​ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
​ ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ព្រមទាំងប្រគល់អណ្តូងស្នប់ជូនប្រជាពលរដ្ឋប្រើប្រាស់​នៅភូមិគោកព្រីង ដែលចំណាយថវិកាសរុបចំនួន៣១,០៣០,០០០រៀល​(សាមសិបមួយលានបីម៉ឺនរៀល)។

 30741

 30736

 30739

 30742

 30737

 30740

 30733

 30734

 30731

 30729

 30730

 30732

 30735