កិច្ចប្រជុំរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តស្រះកែវ ស្តីពី ការងាររៀបចំពិធីប្រកាសតំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនភ្នំដី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

30956

ព្រឹកថ្ងៃច័ន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម ផុនផុត ភេនផាស (Porn Poth Penpas )អភិបាលខេត្តស្រះកែវ ស្តីពី ការងាររៀបចំពិធីប្រកាសតំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនភ្នំដី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន និងមន្ត្រីជំនាញពាក់ព័ន្ធ ។ សូមបញ្ជាក់ថាបច្ចុប្បន្នច្រកទ្វារព្រំដែនគីឡូ១៣ (ភ្នំដី) បានដំណើរការក្នុងកម្រិតជាច្រកទ្វារតំបន់ព្រំដែននៅឡើយ ដែលមានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលួន ខេត្តបាត់ដំបង នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្ថិតក្នុងភូមិខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។ ដោយមានកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តតជាតិ និងក៏មានការឯកភាពតម្លើងច្រកទ្វារតំបន់ព្រំដែន ទៅជាច្រកព្រំដែនអន្តរជាតិ គឺច្រកទ្វារតំបន់ព្រំដែនគីឡូូ១៣ (ភ្នំដី) ស្រុកសំពៅលូន ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែន បានខាវឌិន ស្រុកខ្លងហសត ខេត្តស្រះកែវ ។ ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-ថៃនេះគឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្បើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្តាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកស្ទួយវិស័យទេសចរណរផងដែរ ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍បន្ថែមថា ការរៀបចំពិធីប្រកាសជាផ្លូវការក្នុងការបើកច្រកទ្វារព្រំដែនគីឡូ១៣ (ភ្នំដី) ឲ្យទៅជាច្រកព្រំដែនអន្តរជាតិនាពេលខាងមុខនេះ ភាគីខាងខេត្តបាត់ដំបង បានរៀបចំ និងត្រៀមមន្ត្រីសមត្ថកិច្ចជំនាញសម្រាប់ទៅបំពេញការងារនៅទីស្នាក់ច្រកទ្វារព្រំដែនរួចរាល់ហើយ ក្រោយពីភាគីខេត្តទាំងពីរមានការព្រមព្រៀង អំពីពេលវេលារៀបចំពិធីប្រកាសជាផ្លូវការនាពេលខាងមុខ ។

 30957

 30959

 30956

 30958

 30960

 30955