ទិដ្ឋភាពការដ្ឋានសាងសង់សំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៣០% ហើយ

31069

គួររំលឹកផងដែរថា ដោយសារសំណង់បង្ហៀរនៃទំនប់អាងទឹក ថ្មី មានទីតាំងស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងការខូចខាតស្ទើរទាំងស្រុង ដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់ បានធ្វើឱ្យទំនប់អាងទឹកនេះ ពុំមានសមត្ថភាពស្តុកទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងតំបន់ ។ ពិនិត្យឃើញនូវការលំបាកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសាងសង់សំណង់បង្ហៀរថ្មី ចំនួន ០១ កន្លែង នៅលើទំនប់អាងទឹក ដែលមានប្រវែង ២៨០ ម៉ែត្រ ។ តាមរយៈការសាងសង់សំណង់បង្ហៀរថ្មីនេះ ទំនប់អាងទឹក ថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីរហូតដល់ ៦.០០០ ហិកតា និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។ ក្រៅពីបង្កើនសមត្ថភាពស្តុកទឹករបស់អាង សំណង់បង្ហៀរថ្មីនេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំលំទង ស្រុកអន្លង់វែង ផងដែរ ។

 31072

 31070

 31078

 31079

 31081

 31074

 31083

 31085