អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់មន្ត្រីធម្មការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងខេត្ត ត្រូវរួមគ្នាបន្តថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ព្រះពុទ្ធសាសនា

31253

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ បានអំពាវនាវដល់មន្ត្រីធម្មការ ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តទូទាំងខេត្ត ត្រូវរួមគ្នាបន្តថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ ឲ្យកានតែមានភាពរុងរឿង ស័ក្កិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ព្យន៍ធនធានបុព្វជិត ឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនៅបរិវេណវត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងឱកាសបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៦ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះពោធិវង្សានិមល យ៉ែម ហន ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណមហានិកាយ និងព្រះពោធិធម្មមុនី ហួត សុធា ព្រះមេគណខេត្ត គណធម្មយុត្តិកនិកាយ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះបាឡាត់គណខេត្ត ព្រះធម្មធរខេត្ត មន្ត្រីសង្ឃគ្រប់ ស្រុក ក្រុង ចៅអធិការគ្រប់វត្ត គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី ពុទ្ធបរិស័ទ ឥស្លាមសាសនិក និងគ្រឹស្ទសាសនិក សរុបប្រមាណ៧០០អង្គ/នាក់ ដែលរៀបចំពេញ១ថ្ងៃ ដោយមន្ត្រីសង្ឃខេត្តទាំង២គណ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគេនប័ណ្ណសរសើរ ដល់ព្រះអនុគណក្រុងពោធិ៍សាត់ ព្រះធម្មធរគណ និងជាប្រធានកម្មវិធីពុទ្ធសាសនា និងសីលធម៌សង្គម និងព្រះតេជគុណប្រធានកម្មវិធីសមណសក្យបុត្ត ដែលបានសហការជាមួយគណកម្មការចម្រុះ ចុះអប់រំផ្សព្វផ្សាយ កម្មវិធីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងចែកជូនដល់សីលវ័ន្ត សីលវត្តី១៥០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា៥ពាន់រៀលផងដែរ៕

 31250

 31254

 31249

 31247

 31251

 31252

 31248

 31246

 31245