អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងពុទ្ធាភិសេក ប្រគេនព្រះ គ្រូចៅអធិការ វត្តរោងដំរី

31335

រសៀលថ្ងៃអង្គារ៍ ១១ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ លោកម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងពុទ្ធាភិសេក ប្រគេនព្រះ គ្រូចៅអធិការ វរជីរប្បញ្ញោ សិុន ពៅ គង់នៅវត្តរោងដំរី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

ក្នុងពិធីដ៏អធិបធមនេះគឺមានការចូលរួមជាអធិបតីពីសម្តេចព្រះវរៈរត្ន័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានព្រះធម៌ទេសនា និងស្រោចស្រពសុគន្ធវារីជូនដល់ព្រះចៅអធិការវត្តព្រះទៃង ពុទ្ធ និងការចូលរួមពី លោក លោកស្រីកញ្ញា អភិបាលរងក្រុងព្រៃវែង ប្រធានការិយាល័យ អនុប្រធានការិយាល័យចំណុះក្រុង មន្រ្តីរាជការក្រោមឱវាទទាំងអស់ លោកអធិការក្រុង មេបញ្ជាការសឹករងក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ចៅសង្កាត់កំពង់លាវ ក្នុងនោះ តាជីយាយាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋ សង្កាត់កំពង់លាវ-ជើងទឹកជាច្រើនរយនាក់ ។

ក្នុងពិធីនេះ សម្តេចសង្ឍព្រះអង្គក៏បានលើកឡើង អំពីសមិទ្ឋិផលជាច្រើន ដែលបានក៏កើតឡើងក្រោមម្លប់សន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

 31332

 31334

 31333

 31331