ផ្លូវពីស្ពាននាគ ដល់មុខមន្ទីរពេទ្យគន្ធបុប្ផាប្រវែង ៤០០ម៉ែត្រ ត្រូវបានពង្រីកទទឹងផ្លូវរហូតដល់ ១៤ម៉ែត្រ ដើម្បីបញ្ចៀសការកកស្ទះចរាចរ

31424

កាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ផ្លូវពីស្ពាននាគ ដល់មុខមន្ទីរពេទ្យគន្ធបុប្ផាប្រវែង ៤០០ម៉ែត្រ បានកំពុងដំណើរការអ៊ុតប៊េទីម និងពង្រីកទទឹងផ្លូវរហូតដល់ ១៤ម៉ែត្រ ដើម្បីបញ្ចៀសការកកស្ទះចរាចរ។ ជាមួយគ្នានេះ ក៏មានការរៀបចំបណ្តាញបង្ហូរទឹក ការតាំងភ្លើងអមសងខាងផ្លូវ ការរៀបចំក្រាលការ៉ូឡា និងស្តុបផងដែរ។

ផ្លូវនេះ គឺជាចរន្តចរាចរយ៉ាងសំខាន់មួយរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរពីតំបន់ផ្លូវ ៦០ម៉ែត្រ ចូលមកក្នុងក្រុង ឬតំបន់អង្គរ ឬការធ្វើដំណើរវៀងក្រុង៕

 31426

 31425

 31424

 31419

 31421

 31422

 31416

 31418