រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត

31464

ខេត្តកណ្តាល៖ រសៀលថ្ងៃទី ២៧ ខែមីនា នេះ រដ្ឋបាលខេត្ត បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត ក្រោមអធិបតីភាព ឯឧ សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមហាផ្ទៃ, ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ,អភិបាលខេត្តរង, មន្ត្រីរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សា/អភិបាលក្រុង-ស្រុក, កងកម្លាំងទាំងបីថ្នាក់ខេត្ត-ក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ទូទាំងខេត្ត, នាយប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់, ប្រធានច្រកទ្វារទាំង៤, វរៈការពារព្រំដែន សរុបវត្តមាន ៥០៦នាក់។

សូមបញ្ជាក់ថា លោក តាំង ម៉េងលាន អភិបាលស្រុកពញាឮ ត្រូវបានតែងតាំងជាអភិបាលខេត្តរង ជំនួសឯឧ ជាវ តាយ ដែលត្រូវតែងតាំងជាអភិលនៃគណៈអភិបាលខេត្តកំពត។

 31467

 31461

 31463

 31462

 31466

 31468

 31465