សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ០៨:០០នាទី មានបើកកិច្ចប្រជុំ វិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមានរបៀបវារៈ៖
១. ពិនិត្យ និងអោយយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ ។
២. ពិនិត្យ និងអោយយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ៕
ក្រោយពីបានស្តាប់ ដោយការយកចិត្តទុកដាក់ នូវរបាយការណ៍ និងសេចក្តីសនិ្នដ្ឋានរួមរបស់គណៈកម្មការ ដែលជាវិស័យមានសមត្ថកិច្ច ការពិភាក្សាផ្តល់យោបល់ពីតំណាងក្រុមសមាជិកព្រឹទ្ធសភា និងការបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភាបានអនុម័តយល់ព្រម ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំងពីរនេះ។

1

2

3

4

5

6

7

8

9

10

11