ឯកឧត្តម នាយឧត្តមសេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សម្តេចតេជោ ហ៊ុន សែន ពីកូនកសិករ មកជាអ្នកសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ

31509

ឯកឧត្តម នាយឧត្តមសេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សម្តេចតេជោ ហ៊ុន សែន ពីកូនកសិករ មកជាអ្នកសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ
ថ្លែងនៅក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅវត្តអង្គខ្វាវ ឃុំខ្វាវ ស្រុកសំរោង ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយរងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចតេជោគឺជាកូនកសិករមួយរូប ដែលបានយកជីវិតទៅប្រថុយដើម្បីរំដោះបងប្អូនប្រជាពលរដ្ឋយើង រំដោះប្រទេសជាតិយើងពីរបបខ្មៅងងឹត ហើយដឹកនាំតស៊ូរហូតទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស និងកសាងប្រទេសរីកចំរើនជឿនលឿនដូចសព្វថ្ងៃ។

ឯកឧត្តមបន្តថានៅក្នុងសម័យសង្គ្រាមគេពុំដែលឃើញក្រុមមនុស្សដែលតាំងខ្លួនជាអ្នកស្នេហាជាតិនោះចេញមុខមកជួយប្រទេសជាតិ ប្រជាពលរដ្ឋទេ តែនៅពេលដែលប្រទេសមានសុខសន្តិភាព សុខសប្បាយ គេបែជាមកតាំងខ្លួនគេជាអ្នកសង្គ្រោះជាតិ ជាអ្នកស្នេហាជាតិ ហើយចោទអ្នកដែលសង្គ្រោះជាតិពិតប្រាកដថាជាជនក្បត់ជាតិទៅវិញ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តអង្គខ្វាវ ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់់ជាតិចុះមូលដ្ឋានស្រុកសំរោង និងលោកជំទាវ ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា ឯកឧត្តមអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 31508

 31513

 31511

 31510

 31507

 31512