សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ

31728

រសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ នៅសាលមហោស្រពខេត្ត ដោយតែងតាំងឯកឧត្តម អ៊ូច ភា អភិបាលរងខេត្តជាអភិបាលខេត្តជំនួសឯកឧត្តម ឡាយ វណ្ណៈ ដែលចប់អាណត្តិត្រូវបានផ្ទេទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងប្រកាសផ្ទេភារកិច្ចលោក លី សាវ៉េត អភិបាលរងខេត្តកំពត មកជាអភិបាលរងខេត្តតាកែវជំនួសឯកឧត្តម អ៊ូច ភា វិញ។

ក្រោយពីបានស្តាប់នៅការប្តេជ្ញាចិត្តរបស់ឯកឧត្តមអភិបាលខេត្តតាកែវថ្មីរួចមក សម្តេចក្រឡាហោមនាយករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តម ឡាយ វណ្ណៈ ដែលកន្លងមកបានខិតខំបំពេញការងារ ដឹកនាំខេត្តបានយ៉ាងល្អប្រសើរ ហើយបានការកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តបានយ៉ាងច្រើន។

ក្នុងឱកាសនោះសម្តេចក្រឡាហោមក៏បានផ្តាំផ្ញើ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តថ្មីត្រូវខិតខំបន្តថែរក្សាការពារ ពង្រឹងសុខសន្តិភាព អធិបតេយ្យភាព ស្ថេរភាពនយោបាយឱ្យបានល្អ ហើយខិតខំបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចំរើនបន្ថែមទៀត។ សម្តេចក៏បានជម្រុញឯកឧត្តមអភិបាលខេត្ត ត្រូវពង្រឹងដល់មន្ត្រីរាជការនៅក្នុងខេត្តនូវការទទួលខុសត្រូវ ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈឱ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ។

បន្ថែមពីនោះដែរសម្តេចក្រឡាហោមនាយករដ្ឋមន្ត្រីស្តីទីក៏បាន ណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវខិតខំចូលរួមថែរក្សា ការពារសណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ ឱ្យដំណើរការប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព។

 31727

 31726

 31725

 31720

 31723

 31724

 31722