ខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា នាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃនិងផ្តល់អំណោយជូនបងប្អូនកីឡាករ ទូក ង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

31753

ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំមន្រ្តីខុទ្ទកាល័យ និងក្រុមការងារ នាំយកទេយ្យវត្ដុរបស់សម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអម្ពរផល ហៅវត្តចុងកោះ ដែលស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងផ្តល់អំណោយជាថវិកាមួយចំនួន របស់សម្តេចប្រធានព្រឹទ្ធសភា ជូនបងប្អូនជាកីឡាករទូកង ដែលមានឈ្មោះ “ផលបុរីសែនជ័យ”។
លោក ប៉ាត់ អែល ចៅសង្កាត់កោះដាច់ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់កោះដាច់នេះ សូមថ្លែងអំណរគុណ ចំពោះសម្តេចវិបុលសេនាភក្តី ដែលបានតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនកីឡាករទូកង ហើយយើងខ្ញុំ សូមគោរព ជូនពរ សម្តេច និងលោកជំទាវ សូមមានសុខភាពល្អដើម្បីបន្តក្នុងការដឹកនាំ អោយកាន់តែរីកចម្រើន សុខសន្តិភាព ជារៀងរហូត…។

Cabinet of the President of the Senate Brings Gifts to the Monks and Boat Racers for the Upcoming Khmer New Year

Saturday 15 Kert, Chaet, Nopsak 2561
31 march 2018
==========================

Her.H.E. Say Channak, Deputy Head of Cabinet of the Senate, led cabinet officers and working team to bring Samdech Say Chhum and His Spouse’s Gifts to Monks in Ompor Phol Pagoda located in Sangkhat Koh Dach, Khan Chruy Chongvar, Phnom Penh as well as donate some money to the Team of Boat Racer Called Phol Borey SenChey.

Mr. Pat El, Chief of Koh Dach District, and residents of Koh Dach district would like to express their sincere thanks to Samdech Vibol Sena Pheakdei, who has always been thoughtful and caring for our people, especially the boat racers, and we wish Samdech and his spouse are healthy to continue to bring about peace and prosperity.

 31758

 31757

 31763

 31762

 31761

 31753

 31750