ឯកឧត្តម សុខ ឥសាន ប្រទេសកម្ពុជា អនុវត្តនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងការបោះឆ្នោតម្តងៗ មានគណបក្សច្រើន ចូលរួមប្រកួតប្រជែង


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានពន្យល់ទៅកាន់ មនុស្ស មួយចំនួនថា ជាការឆោតល្ងង់ដែលថា មានការគំរាមកំហែង ឲ្យបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា។

បើតាម ឯកឧត្តម សុខ ឥសាន ប្រទេសកម្ពុជា អនុវត្តនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស  ក្នុងការបោះឆ្នោតម្តងៗ មានគណបក្សច្រើន ចូលរួមប្រកួតប្រជែង ។ ប្រជាជនមាន សិទ្ធិពេញ លេញ ក្នុងការបោះឆ្នោតឲ្យគណបក្សណាមួយ ដែលខ្លួនពេញចិត្ត ដែលខ្លួនមើលឃើញថា មានស្នាដៃ គុណសម្បត្តិ សម្រាប់ផលប្រយោជន៏ជាតិនិងប្រជាជន ។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ដូច្នេះ គ្រប់គណបក្សនយោបាយ គ្មានជម្រើសអ្វីក្រៅ ពីខិតខំកសាងស្នាដៃ និងគុណសម្បត្តិសម្រាប់ទាក់ទាញ ការគាំទ្រពីប្រជាជន ជាម្ចាស់ ឆ្នោតឡើយ ។ ហេតុនេះ ការចោទថា គណបក្សប្រជាជនកម្ពុជា ប្រើវិធីសំឡុត គំរាមកំហែង ដើម្បីឲ្យប្រជាជនបោះឆ្នោតឲ្យខ្លួននោះ គឺជាគំនិតឆោតល្ងង់បំផុត ហើយគ្រាន់តែជាការ និយាយ លាបព៌ណលើគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។ ជាក់ស្តែង តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា តែងតែខិតខំកសាងស្នាដៃ និងគុណសម្បត្តិ របស់ខ្លួន ដេីម្បីផលប្រយោជន៏ជាតិ និងប្រជាជន ប៉ុណ្ណោះ ទើបប្រជាជនជាម្ចាស់ឆ្នោត បានបោះឆ្នោតគាំទ្រឲ្យឈ្នះឆ្នោតរហូត ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា បើប្រៀបធៀបនសងគណបក្សដទៃ មានតែ គណបក្សប្រជាជនកម្ពុជាទេ ដែលមានស្នដៃធំធេងជាប្រវត្តិសាស្ត្រសម្រាប់ជាតិនិងប្រជាជន រួមមាន ហ៊ានលះបង់អាយុជីវិត ដើម្បីរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ពី របប ប្រល័យពូជសាសន៏ប៉ុលពត នាថ្ងៃ៧ មករា ៧៩ ។ ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ ឈានទៅបញ្ចប់់ជម្លោះរវាងភាគីខ្មែរ និងចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ៩១ នាំដល់ការបោះឆ្នោតសកលលើកទី១ នាឆ្នាំ១៩៩៣ បង្កើតបានរដ្ឋធម្មនុញ្ញថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជាទី២ របស់ប្រជាជនកម្ពុជា ។ បានដាក់ចេញនយោបាយឈ្នះ- ឈ្នះរបស់ដម្តេចតេជោហ៊ុន សែន ធ្វើឲ្យអង្គការចាត់តាំង នយោបាយនិង យោធាខ្មែរ ក្រហមត្រូវរលំរលាយទាំងស្រុង នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពក្នុងប្រទេស កម្ពុជា ដែលមិនធ្លាប់មានរាប់រយឆ្នាំមកហើយ ។  ក្រោយមានសន្តិភាព គណបក្សប្រជាជន កម្ពុជា បានដឹកនាំកសាងនិងអភិវឌ្ឈន៏ ប្រទេសមានការរីកចម្រើនដូចសព្វថ្ងៃ ?

ដោយសារគុណសម្បត្តិនុងស្នាដៃយ៉ាងធំធេងយ៉ាងនេះហើយយទើបប្រជាជនកម្ពុជា នៅគាំទ្រ ឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដឹកនាំប្រទេសជារហូតគ្រប់អាណត្តិ ។ ដូច្នេះ ការឈ្នះ ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើង ដោយសារការសំឡុត គំរាម កំហែង ប្រជាជននោះទេ ។     ការនិយាយថាមានការគំរាមកំហែងដើម្បីឈ្នះឆ្នោត គឺជាគំនិតឆោត ល្ងង់ជាទីបំផុត៕