) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅក្នុងឋានៈ និងស្ថានភាពអវិជ្ជមានបែបនេះ ទណ្ឌិត សម រង្ស៊ី គ្មានឱកាសបានជួបចរចា ជាមួយសម្ដេចតេជោ ហ៊ុន សែន ឡើយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅក្នុងឋានៈ និងស្ថានភាពអវិជ្ជមានបែបនេះ ទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង គ្មានឱកាសបានជួបចរចា ជាមួយសម្ដេចតេជោ ហ៊ុន សែន ឡើយ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គម តេឡេក្រាមនៅថ្ងៃទី១៧ មីនានេះថា ដូចការប្រមើលមើល របស់សាធារណជនទូទៅមែន ទណ្ឌិត សម រង្សី គ្មានឋានៈអីមកជួបចរចាជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឡើយ ។ ឋានៈទណ្ឌិត សម រង្សី គ្រាន់តែជនក្បត់ជាតិម្នាក់ប៉ុណ្ណោះ ដែលត្រូវបាត់បង់សិទ្ធិ ជាពលរដ្ឋខ្មែរធម្មតាដូចគេដូចឯងហើយ ។

ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហានេះ ដោយសារទណ្ឌិត សម រង្សី ជាទណ្ឌិត ដែលមិនទាន់បានអនុវត្តទោសជាប់គុកនៅឡើយ, ទណ្ឌិត សម រង្សី ជាមេឧទ្ទាមក្រៅច្បាប់ ដែលត្រូវមានទោសបង្កើតអំពើនិងសកម្មភាពប្រឆាំង នឹងប្រទេសជាតិខ្លួន, ទណ្ឌិត សម រង្សី បាននឹងកំពុងជាប់សាលក្រមរបស់តុលាការ និងជាប់បណ្តឹងតាមផ្លូវតុលាការ តាមបទល្មើសនិងទុច្ចរិតរបស់, ទណ្ឌិត សម រង្សី ជាជនអប្រិយ៍ដែលតែងតែ ដើរឱបដៃឱបជើងបរទេស ដាក់ការគាបសង្កត់មកលើប្រទេសជាតិ និងប្រជាជនខ្លួនឯង មិនឈប់ឈរ ដោយសារតែមហិច្ឆតា អំណាចផ្ទាល់ខ្លួន មិនខុសនឹងជនក្បត់ជាតិ សម សារី ជាឳពុកខ្លួននោះឡើយ ។

ឯកឧត្តមបញ្ជាក់ថា “បើស្ថិតនៅក្នុងឋានៈ និងស្ថានភាពអវិជ្ជមានបែបនេះ ទណ្ឌិត សម រង្សី គ្មានឱកាសនឹងបានជួបសម្តេចតេជោ ហ៊ុន សែន ដែលជាវីរបុរសដ៏ឧត្តុង្គឧត្តម របស់ជាតិនោះទេ” ៕

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ជនបរទេសខ្លះ មានមតិញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងប្រឆាំង នឹងរដ្ឋអំណាច របស់ ប្រទេស ដោយមិនគិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យគឺមិនអាចទៅរួចនោះទេ។

លោក សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅព្រឹកថ្ងៃទី២ ខែមេសា នេះថា”អនុសាសន៏ដែលបានផ្តល់និងពិភាក្សា ហាក់ដូចជាគ្មានអ្វីប្លែក ពីមតិ ដែលធ្លាប់លើកឡើងក្នុងការវិភាគកន្លងទៅទេ។ ម៉្យាងទៀត ជនបរទេសខ្លះ បានមាន មតិញុះញង់ឲ្យប្រជាជនកម្ពុជាងើបឡើង ប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រទេស ដោយមិន គិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យឡើយ”។

លោកបន្តទៀតថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានអស់លោកដែលអួតខ្លួនថា ជាអ្នកជំនាញកម្ពុជា បានជួបជុំគ្នា នៅទីក្រុងមែលបិន ប្រទេសអូស្ត្រាលី ដើម្បីធ្វើអ្វីដែលពួកគេហៅថា ពិភាក្សា អំពីអនាគតរបស់កម្ពុជា ចាប់ពីឆ្នាំ២០១៨ តទៅ  ។ បើតាមការផ្សាយរបស់វិទ្យុបរទេស និយាយ ភាសាខ្មែរខ្លះ ក្នុងកម្មវិធីនេះ មានប្រមូលផ្តុំគ្នាដោយអ្នកមាននិន្នាកានយោបាយ ប្រឆាំង មួយចំនួនពីកម្ពុជា និងរួមផ្សំដោយជនបរទេសមួយចំនួនផង។

លោក សុខ ឥសាន បានលើកឡើងទៀតថា រឿងមានលក្ខណៈសាមញ្ញសោះ តែបែរជានាំគ្នា ធ្វើពិបាកទៅវិញ? បើអស់លោក លោកស្រីមានប្រាជ្ញាឈ្លាសវៃ មានទស្សនវិស័យភ្លឺថ្លា សម្រាប់ដឹកនាំប្រទេសទៅរកអនាគតភ្លឺស្វាងនោះ ហេតុដូចម្តេចមិនប្រមូលគ្នាបង្កើត គណបក្ស នយោបាយ ហើយចុះឈ្មោះ ប្រកួតប្រជែងបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យទៅ? ហើយបើឈ្នះការបោះឆ្នោតអស់លោកនឹងបានដឹកនាំប្រទេសដោយស្របច្បាប់ ស្របតាមឆន្ទៈ របស់ ប្រជាជនកម្ពុជាដែលបានបោះឆ្នោត គាំទ្រអស់លោក លោកស្រីហើយ ។ នេះហើយហៅថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេស លើពិភពលោក ដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា “បើគ្រាន់តែជិះយន្តហោះ ទៅប្រជុំផ្តល់អនុសាសន៍ ញុះញង់ឲ្យប្រជាជនបះបោរផ្តួលរំលំរដ្ឋអំណាចនោះ អត់បានប្រយោជន៍ស្អីទេ សម្រាប់ប្រទេស ជាតិ ។ផ្ទុយទៅវិញនឹងបានតែផលវិបាកនៃទង្វើល្មើសច្បាប់ប៉ុណ្ណោះ”៕