សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង១សែនដុល្លារ ខួងអណ្តូង៥៦ ជូនប្រជាពលរដ្ឋក្នុងខេត្ដចំនួន៤


Redcross 24 06 16 2

     សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១៣៧,៣៨១.១៣ដុល្លារ ដើម្បីខួងអណ្តូងចំនួន៥៦ ជូនប្រជាពលរដ្ឋ ,២៦៦គ្រួសារ ស្មើនឹងមនុស្ស ២១,០២៣ នាក់ នៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ និងធ្វើរបងព័ទ្ធជុំវិញស្រះចំនួន១៣ ជូនប្រជាពលរដ្ឋ ២,៣៥៧ គ្រួសារ ស្មើមនុស្ស ១០,៤៩៩ នាក់ នៅខេត្តឧត្តរមានជ័យ ។

     អណ្តូងទឹកទាំង៥៦ និងស្រះទឹកទាំង១៣ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទីតាំងស្ថិតនៅ៖

     ១- ខេត្តក្រចេះ ចំនួន ២០អណ្តូង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២,៣៦៩ គ្រួសារ ស្មើមនុស្ស ១៧,០៩៤ នាក់ រស់នៅក្នុងឃុំ ២ធ្នូ និងឃុំស្រែចារ នៃស្រុកអង្គស្នួល ។

     ២- ខេត្តស្ទឹងត្រែង ចំនួន ២០អណ្តូង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៤៤៩ គ្រួសារ ស្មើមនុស្ស ,២៤០នាក់ រស់នៅក្នុងឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង។

     ៣- ខេត្តពោធិ៍សាត់ ចំនួន ១៦អណ្តូង សម្រាប់ប្រជាពលរដ្ឋចំនួន ៤៤៨គ្រួសារ ស្មើមនុស្ស ,៦៨៩នាក់ រស់នៅក្នុងសង្កាត់ចំនួន៥ នៃក្រុងពោធិ៍សាត់ ក្នុងឃុំចំនួន៥ នៃស្រុកក្រគរ និងក្នុងឃុំស្នាមព្រះ នៃស្រុកបាកាន។

     ដោយឡែកថវិកាចំនួន ១២,៩៤១.១៣ ដុល្លារ សម្រាប់ធ្វើរបងព័ទ្ធជុំវិញស្រះ ចំនួន១៣ ស្ថិតនៅទីតាំងចំនួន ១២កន្លែង ក្នុងខេត្តឧត្តរមានជ័យ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ,៣៥៧គ្រួសារ ស្មើមនុស្ស ១០,៤៩៩ នាក់

     សូមបញ្ជាក់ថា ដំណើរការនៃការខួងអណ្តូងទាំង៥៦ និងជីកស្រះទាំង១៣ ខាងលើនេះ មានការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពពីមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយនឹងធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ ជាបន្តបន្ទាប់ផងដែរ ៕

Redcross 24 06 16 3