សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសផ្តល់កាដូជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធ្វើដំណើរជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ


នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសផ្តល់កាដូជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធ្វើដំណើរជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺៈ
១-ដឹកអ្នកដំណើររថយន្តក្រុងក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា
២-ដឹកអ្នកដំណើរតាមបណ្តាខេត្ត រយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ដល់ថ្ងៃទី១៨មេសា
+ផ្លូវជាតិលេខ១ ភ្នំពេញ-អ្នកលឿង-ស្វាយរៀង
+ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ។

 31876

 31877