ឯកឧត្តម សុខ ឥសាន បានលើកឡើងថាការគាស់កកាយយក ព្រឹត្តិការណ៍ចាស់មកធ្វើថ្មី របស់ទណ្ឌិត សម រង្សី និងបក្សពួក គឺគ្រាន់តែជជាលេសទាល់ច្រក ដោះស្រាយមិនចេញតែប៉ុណ្ណោះ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថាការ​គាស់កកាយយក ព្រឹត្តិការណ៍ចាស់មកធ្វើថ្មី របស់ទណ្ឌិត សម រង្សី និងបក្សពួក គឺគ្រាន់តែជជាលេស​ទាល់ច្រក ដោះស្រាយមិនចេញតែប៉ុណ្ណោះ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ សង្គមតេឡេក្រាមនៅថ្ងៃទី៣១ មីនានេះថា ប្រជាជនកម្ពុជានៅចងចាំ មិនភ្លេចទេនូវសោកនាដកម្ម នៃការដឹកនាំធ្វើបាតុកម្មហិង្សារបស់ទណ្ឌិត សម រង្សី  ដោយនយោបាយចងគំនុំ និងសងសិក តត្រកូលរបស់គាត់ ដែលធ្វើឲ្យមានព្រឹត្តិការណ៍ផ្ទុះគ្រាប់​បែក បណ្តាលឲ្យស្លាប់មនុស្សជាង ១០នាក់និងរបួសជាង ១០០នាក់ ។ បាតុភាពដែលកើតឡើង នាំឲ្យ​មនុស្សចូលរួមស្លាប់ និងរងរបួសរាប់សិបនាក់ ហើយមកដាក់កំហុសលើអ្នកដទៃ ជាពិសេសលើរាជរដ្ឋា​ភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជន ។

ឯកឧត្តម បន្តថា ទោះបីករណីនេះ មានការស៊ើបអង្កេត និងស្រាវជ្រាវអស់មួយរយៈពេល និងដោយមាន ការរួមសហការ ពីភ្នាក់ងារស៊ើបការ របស់បរទេសយ៉ាងណាក្តី ក៏រកមិនឃើញឃាតក ដដែល ហើយ ដែលសមត្ថកិច្ចបានបិទបញ្ចប់ សំណុំរឿងនេះតាំងពីឆ្នាំ២០០៤ មកម៉្លេះ ។

ឯកឧត្តម បន្ថែមថា ប៉ុន្តែ អតីតពួកមេដឹកនាំបក្សប្រឆាំងនៅតែ រក្សាព្រឹត្តិការណ៍នេះ ធ្វើជារឿងថ្មី សម្រាប់ ដុតកំហឹងមហាជន កេងចំណេញខាងនយោបាយរយៈពេលជាង២០ ឆ្នាំមកហើយក៏នៅតែមិនទាន់ស្កប់ ស្កល់ដដែល ។

ឯកឧត្តម បញ្ជាក់ថា “ការគាស់កកាយយក ព្រឹត្តិការណ៍ចាស់មកធ្វើថ្មីនេះ វាប្រៀបបាននឹងទៅហៅរកដួង វិញ្ញាណ្ខ័ន្ធរបស់អ្នកស្លាប់ឲ្យ មកជួយយិតហោងខ្លួន ដែលបាននិងកំពុងជួបគ្រោះភ័យ និងបរាជ័យធ្ងន់ធ្ងរ ទៅៗ មិនស្រាកស្រាន្ត ហើយដែលបញ្ជាក់ថាទណ្ឌិត សម រង្សី និងបក្សពួកកំពុងទាល់ច្រក ដោះស្រាយ មិនចេញតែប៉ុណ្ណោះ” ៕