សមិទ្ធផលនានាក្នុងវត្តគិរីសុវណ្ណវន្ត ហៅវត្តអណ្ដូងឬស្សី បានប្រារព្ធពិធីកាត់ឬសសីមា សម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ


កំពង់ឆ្នាំងៈ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន
បទ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល ចុះជួយ
ខេត្តកំពង់ឆ្នាំងបានថ្លែងថាៈ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលិញនៅក្នុងឆ្នាំ១៩៩៨ ដែលសុខសន្តិភាព
នេះ គឺជាសេចក្តីសុខមិនធ្លាប់ដែលមានពីមុនមក ចាប់តាំងពីឆ្នាំ១៩៥៣ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ ។ ដែលនេះគឺជាបរិបទផ្លាស់ប្ដូរប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១
ខែមីនា ឆ្នាំ២០១៨ នៅក្នុងពិធីបុណ្យកាត់ឬសសីមាវត្ត
គិរីសុវណ្ណាវន្ត ហៅវត្តអណ្តូងឬស្សី ស្ថិតនៅក្នុងភូមិអណ្តូង
ឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបន្តថាៈ នៅក្នុងសម័យប៉ុល ពត
គឺជាសម័យទមិឡឥតសាសនាវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ ត្រូវបានពួកប៉ុលពតវាយកំទេចចោល និងវត្តមួយចំនួ នយកធ្វើជាកន្លែងដាក់ជី និងធ្វើគុកដាក់មនុស្ស ព្រះសង្ឃរាប់ម៉ឺនអង្គត្រូវបានសឹក និងត្រូវបង្ខំធ្វើការពលកម្ម បង្អត់បាយដូចប្រជាពលរដ្ឋទូទាំងប្រទេសដែរ។ ក្រោមការដឹកនាំរបស់វរៈជនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០7 មករាឆ្នាំ1979 ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសល់ពីស្លាប់បានរស់រានមានជីវិតឡើងវិញ មកដល់ពេលនេះវត្តអារាមរាប់ម៉ឺនកន្លែងនៅក្នុងទូទាំងប្រទេសបានកសាងឡើងវិញ ដូចបាន
ឃើញបច្ចុប្បន្ននេះ ក្នុងនោះព្រះពុទ្ធសាសនាត្រូវបានចាត់
ទុកជាសាសនារបស់រដ្ឋ។ ដោយឡែកខេត្តកំពង់ឆ្នាំងក្នុងពេលនេះបានរីកចំរើនមានវត្តអារាមចំនួន213វត្ត ប្រជាពលរដ្ឋមានសិទ្ធិគោរពជំនឿសាសនាតាមចំណង់ចំណូលចិត្ត ដែលនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា៖ ដើម្បីរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងសំបូរសប្បាយដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែគោរពច្បាប់ជាតិ គោរពរដ្ឋធម្មនុញ្ញ នឹងសូមកុំចូលរួមធ្វើអ្វី ៗដែលប្រឆាំងនឹងច្បាប់របស់ជាតិ។ កាត្វកិច្ចកិច្ចដ៏សំខាន់មួយទៀតរបស់ប្រជាពលរដ្ឋនោះ គឺត្រូវតែអញ្ជើ ញបោះឆ្នោតសកល នៅថ្ងៃ29 ខែកក្កដា ខាងមុខនេះឱ្យបានទាំងអស់
គ្នា ដើម្បីជ្រើសរើសតំណាងដឹកនាំដ៏ត្រឹមត្រូវរបស់យើង នោះទើបប្រទេសជាតិយើងមានសុខសន្តិភាពជារៀងរហូត។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃអណៈអភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថា៖ វត្តគិរីសុវណ្ណវន្ត ហៅវត្តអណ្តូងែស្សីនេះ បានកសាងឡើងនៅឆ្នាំ1953 ប៉ុន្តែនៅក្នុងរបបប៉ុលពត ត្រូវបានពួកវាយបំផ្លាញខ្ទេចខ្ទីអស់មិនខុសពីវត្តនានានៅក្នុងទូទាំងប្រទេសឡើយ។ ក្រោយថ្ងៃ៧មករា ១០៧៩ ប្រជាជនបានរស់រានមានជីវិតឡើងវិញ ក្រោមដំបូលនៃសុខសន្តិភាពដែលដឹកនាំដោ យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្រៅប្រទេស រួមជាមួយព្រះសង្ឃគង់ក្នុងវត្ត គណៈកម្មការវត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានរួមសាមគ្គីគ្នាកសាងវត្តនេះចាប់តាំងពីឆ្នាំ 2001 ដល់ឆ្នាំ 2017 ទើបកសាងវត្តគិរីសុវណ្ណវន្តនេះបានរួចរាល់ក្នុងទឹកប្រាក់ចំនួន ១៩១.០៧០ ដុល្លា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ សមិទ្ទិផលខាងនេះ
ក៏មិនអាចកាត់ចេញពីថ្ងៃជ័យជំនះ៧មករាបានដែរ មានថ្ងៃ៧មករា ១៩៧៩ទើបមានអ្វីៗនៅថ្ងៃនេះ មានប្រមុខរាជរដ្ឋាភិបាលដឹកនាំល្អប្រកប ដោយគតិបណ្ឌិត ទើបមានសុខសន្តិភាពពេញបរិបូណ៌ និងទើបយើងទាំងអស់គ្នាមានអ្វីៗនៅថ្ងៃនេះ ហេ តុនេះសូមប្រជាពលរដ្ឋអញ្ជើញទៅចូលរួមការបោះឆ្នោតអោយបានទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សានិងការពារសុខសន្តិភាពអោយបានគង់វង្ស ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន៕

 32000

 32003

 32004

 31998

 31999

 31997

 32002

 32001