អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​អំពាវនាវ​អោយ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​


ភ្នំពេញ៖ អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​អំពាវនាវ​អោយ​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចូលរួម​ថែរក្សា​សន្តិសុខ និង​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​មាន​ការរីកចម្រើន ខណៈដែល​ឯកឧត្តម ចូលរួម​ជា​អធិបតី​អធិបតី​ក្នុង​ពី​ធី​បុណ្យ​ពុទ្ធាភិសេក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ សមិទ្ធផល​នានា​ជា​នៅ​ក្នុង​វត្ត​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចូលរួម​ថែរក្សា​សន្តិសុខ​សន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ដោយ​មិនត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​ពួក​អគ្គតិ និង​ជន​ជ្រុលនិយម​ទាំងឡាយ​ដែល​ចូលចិត្ត​ញុះញង់​បំភ្លៃ​ការពិត​និង​តែងតែ​រារាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាត​វ៉ៃ​របស់​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​គណៈបក្ស​ប្រជាជន​និង​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធិផល​ទាំងឡាយ​អោយបាន​ល្អប្រសើរ​និង​ស្ថិតស្ថេ​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ឯកឧត្ដម​ថ្លែង​បន្តថា ការ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមិទ្ធិផល​នានា​នៅពេល​នេះ ​គឺ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អោយឃើញ​អំពី​វឌ្ឍនៈភាព​ជំនឿ​និង​ការគោរព​ប្រ​ណិ​ប័ត​ដ៍​ជ្រាលជ្រៅ​ចំពោះ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បង្ហាញអោយឃើញ​នូវ​ស្មារតី សាមគ្គីភាព មិត្តភាព​និង​ការគាំទ្រ​របស់​បងប្អូន​ប្រជាជន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​គៀងគរ ធនធានមនុស្ស​តាម​គ្រប់​មធ្យោបាយ​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធិ​ចក្រ​និង​អាណាចក្រ​អោយមាន​ភាពរុងរឿង​រីកចម្រើន​ដូច​សព្វថ្ងៃ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​សុវត្ថិភាព អោយ​ប្រជាពលរដ្ឋ​មាន​សេរីភាព ជំនឿ​សាសនា និង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា​នៅក្នុង​ទី​អារាម និង​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ហាក់ ម៉ុង​ហ៊ួ​ត អភិបាលស្រុក​បារាយណ៍​បាន​ថ្លែងថា​ក្នុង​ឆ្នាំ​១៩៧៥ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់​នៃ​ភ្លើង​សង្គ្រាម សមិទ្ធផល​នានា​ត្រូវបាន​ខូច​ទាំងស្រុង​ក្នុង​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ រួម​ទាំង​សមិទ្ធផល​ទាំងឡាយ​ក្នុង​វត្ត​បារាយណ៍​ក៍​ដូចជា​សមិទ្ធផល​ក្នុង​វត្ត​ដទៃទៀត​ដែរ​ក៏​ត្រូវ​បាន​បំភ្លេច​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ដល់​ឫស​គុល​តែដោយសារ​ប្រទេស​កម្ពុជា​ទទួលបាន​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​ប្រជាជន​ទូទាំងប្រទេស មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ក្នុងការ​រស់នៅ ជំនឿ​សាសនា​ផ្សេងៗ សន្តិភាព សុវត្ថិភាព និង​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹង​នាំ​ដោយ​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ៕

 32030