សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់ពីទីក្រុងប៉េកាំង


នៅរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះអង្គ សម្ដេចព្រះ​មហាក្សត្រី​ មុនីនាថ សីហនុ យាង​ត្រឡប់ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិនវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេរបានយាងទៅប្រទសចិន កាលពីថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខ សន្តិភាព តរៀងទៅ៕

 32034

 32033

 32035

 32036

 32044

 32045

 32032

 32039

 32041

 32038

 32031