សម្ដេចភក្ដី សាយ ឈុំ អនុញ្ញាតឲ្យ លោកបណ្ឌិត Daniel Schumcking ប្រធានមូលខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំកម្ពុជាចូលសម្ដែងការគួរសម


ព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨ នាវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកបណ្ឌិត Daniel Schumcking ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលលោកបណ្ឌិតត្រូវបានតែងតាំងជាប្រធានមូលខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា ។
នៅក្នុងឱកាសនោះ សម្ដេចភក្ដី បានថ្លែងអំណរគុណចំពោះមូលនិធីខុនរ៉ាដអាដិនណៅអ៊ែរ ដែលបានជួយបណ្ដុះបណ្ដាលមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំសិក្ខាសាលាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្ដាប្រទេសមួយចំនួន ព្រមទាំងផ្ដល់ការពិគ្រោះយោបល់លើនីតិវិធីការងារ និងនីតិវិធីនិតិកម្មរបស់ព្រឹទ្ធសភា។ ជាទិសដៅសហប្រតិបត្តិការនាពេលខាងមុខ សម្ដេចភក្ដី បានស្នើឲ្យមូលនិធិខុនរ៉ាដ ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាលើការងារ៖
-អភិវឌ្ឍសមត្ថភាពអ្នកនាំពាក្យព្រឹទ្ធសភា ការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា
-គាំទ្រដល់ការរៀបចំវេទិកាសាធារណៈពាក់ព័ន្ធវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ នៅតាមភូមិភាគទាំង៨
-បន្តគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់គណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភាដើម្បីស្វែងយល់ រៀនសូត្រ ដកពិសោធន៍អំពីការងារសភានៃបណ្ដាប្រទេស៕

 32157

 32158

 32160

 32162

 32159

 32156

 32163