សម្តេច សាយ ឈុំ អនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន Pacific Construction international Group ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃ ៣រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨ នាវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្គូ ឃាង ( Guo Qing ) អនុប្រធានក្រុមហ៊ុន Pacific Construction international Group នឹងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្តេចប្រធាន បានជំរាបជូនភ្ញៀវថា ” កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាតំរូវការជាអាទិភាពមួយ”។
សម្តេច បានផ្តល់អនុសាសន៍ ឲ្យក្រុមហ៊ុន សិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ អំពីច្បាប់វិនិយោគនៅកម្ពុជា និងធ្វើទំនាក់ទំនងជាមួយស្ថាប័នជំនាញ ដើម្បីស្វែងយល់អំពីគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍ នៅពេលក្រុមហ៊ុនពិនិត្យឃើញគម្រោងណា ដែលក្រុមហ៊ុនមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់អាចទទួលសាងសង់បាន សូមក្រុមហ៊ុនចូលរួមដេញថ្លៃ ជាមួយក្រុមហ៊ុននានា ស្របតាមច្បាប់របស់កម្ពុជា។
សម្តេច បានសំដែងនូវក្តីសង្ឃឹមថា ក្រុមហ៊ុន Pacific Construction international Group ពិតជានឹងបានចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ៕

 32174

 32168

 32171

 32170

 32173

 32172

 32175