នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំជួបភ្ញៀវក្រុមហ៊ុន CONFIREL CO., LTD ក្រោមអធិបតីភាពឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួមផងដែរពី ថ្នាក់ដឹងនាំក្រសួង ឯកឧត្តម លោក លោកស្រីផងដែរ។