ទំនប់អាងទឹក ដំរ៉ែក ត្រូវបានធ្វើការសាងសង់ឡើងវិញ


ដើម្បីដោះស្រាយទឹកបន្ថែមសម្រាប់បម្រើឱ្យការស្រោចស្រព ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទំនប់អាងទឹក ដំរ៉ែក ត្រូវបានធ្វើការសាងសង់ឡើងវិញប្រវែង ១.៥០០ ម ។ ការសាងសង់ឡើងវិញនេះ គ្រោងនឹងប្រើរយៈប្រមាណ ២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ នៅពេលសាងសង់ឡើងវិញរួច ទំនប់អាងទឹក ដំរ៉ែក នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីប្រមាណ ៤៣៣ ហិកតា នៅក្នុងឃុំស្វាយជ្រុំ ។

 32207

 32208

 32206

 32204

 32205

 32210

 32209