លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ជួប សំណេះសំណាលជាមួយ បងប្អូនជាកងកម្លាំង នៃកងវរៈសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង


នៅរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរៈសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង ស្ថិតនៅភូមិប្រសូត្រ ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលពិធីនេះក៏មានការ ចូលរួម ក្រុមស្វែងរកអដ្ឋិធាតុ របស់សាធារណៈរដ្ឋសង្គម និយមវៀតណាម ក្រុមប្រតិបត្តិការរបស់ខេត្តស្វាយរៀង សរុបប្រមាណ ២៥០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏ពាំនាំការផ្ដាំផ្ញើសួរ សុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ​នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូន​ដល់អង្គពិធីទាំងមូល ផងដែរ។ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ កត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វីឲ្យ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើ គ្រប់វិស័យ ដោយបានអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយគោរពតាមទៅតាម អភិក្រមទាំង៤ដែលជា សសរស្តម្ភគឺ មនុស្ស ផ្លូវ ទឹក ភ្លើង។

លោកជំទាវបានបន្តទៀតថា ការចុះសួសុខទុក្ខដល់ កងកម្លាំងនាពេលនេះ គឺជាបានបង្ហាញអំពីការយកចិត្ត ទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនកងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបា យកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងមន្រ្តីរាជការផងដែរ។

លោកជំទាវក៏បានផ្តាំផ្ញើរជូនអង្គភាពដូចតទៅ៖

ទី១៖ ត្រូវប្រែក្លាយព្រំដែនទៅជាព្រំដែនមាន ៖ សន្តិភាព ការអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឲ្យបានកាន់តែល្អប្រសើរ

ទី២៖ ត្រូវចូលរួមថែរក្សាខឿនការពារជាតិឲ្យបាន រឹងមាំ ដល់កិច្ចការពារ​បូរណភាព​ទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃ​សង្គម​ជាតិ
ទី៣៖ សូមពង្រឹងស្មារតីជឿជាក់លើការដឹកនាំ របស់ រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញ ពីការបោះឆ្នោតសកល​ ជាពិសេស​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាស ផ្តួលរំលំ រាជរដ្ឋាភិបាល​តាមមធ្យោបាយ​ណាមួយ​បានជាដាច់ខាត។

ទី៤៖ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិ មាតុភូមិ ហ៊ាន​ធ្វើ​ពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង​ប្រជាជន និង​ចេះរួម សាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ។

ទី៥៖ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យ ខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពាន​ប្រទេសជិតខាង​ឡើយ និង​ត្រូវ បង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ
ទី៦៖ សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជា​ប្រចាំ និងប្រកាន់​ខ្ជាប់​នូវ​វិន័យ របស់​​កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស​ថ្លៃថ្នូ សក្តិសម​ជា​កង​ទ័ព​ជាតិបំរើប្រជាជន៕

 32241

 32252

 32251

 32246

 32254

 32249

 32250

 32242

 32244

 32243

 32253

 32248